ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​​បំផ្ទុះ​គ្រាប់បែក ស្លា.ប់​យ៉ាង​តិច​២០​នាក់

5 ឆ្នាំ មុន

ប្រទេស​ទុ​យ​នី​ស៊ី ៖ មនុស្ស​យ៉ាងតិច​២០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​១៥​នាក់ ​និង​ក្មេង​ជំទង់​​២​នាក់ រង​របួស​កាលពី​ថ្ងៃ​ទី​២៩ ​តុលា​ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ពី​សំណាក់​នារី​អត្តឃាត​ម្នាក់​នៅ​ក្រុង​ទុ​យ​នី​ស ជា​ការ​វាយប្រហារ​កក្រើក​រដ្ឋធានី​ទុ​យ​នី​ស៊ី ​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។…

ប្រទេស​ទុ​យ​នី​ស៊ី ៖ មនុស្ស​យ៉ាងតិច​២០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​១៥​នាក់ ​និង​ក្មេង​ជំទង់​​២​នាក់ រង​របួស​កាលពី​ថ្ងៃ​ទី​២៩ ​តុលា​ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ពី​សំណាក់​នារី​អត្តឃាត​ម្នាក់​នៅ​ក្រុង​ទុ​យ​នី​ស ជា​ការ​វាយប្រហារ​កក្រើក​រដ្ឋធានី​ទុ​យ​នី​ស៊ី ​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។

អ្នកនាំពាក្យ​ម្នាក់​នៃ​ផ្នែក​សន្តិសុខ​ជាតិ បញ្ជាក់​នា​យប់​ថ្ងៃ​ទី​២៩ ​តុលា​ថា ក្នុង​ចំណោម​អ្នក​របួស​​ពុំ​មាន​នរណា​ម្នាក់​របួសធ្ងន់​ឡើយ​។ ​ប្រធានាធិបតី​ទុ​យ​នី​ស៊ី ​លោក ​BIJI CAID ESSEBSI បាន​​ថ្លែង​ពី​ក្រុង​ប៊ែ​រ​ឡាំង​មក​ថា នេះ​ជា​សោកនាដកម្ម​មួយ​។​ យើង​ជឿជាក់​ថា​ យើង​បាន​កម្ទេច​ភេរវកម្ម​អស់ហើយ តែ​ភេរវកម្ម​នៅ​តែ​មាន​ក្នុង​រដ្ឋធានី​។

នារី​អត្តឃាត​បាន​បំផ្ទុះ​នៅ​ក្បែរ​បណ្ដា​រថយន្ត​ប៉ូលិស​តាម​វិ​ថី​ HABIB BOURGUIBA ​ជា​មហាវិថី​សំខាន់​កណ្ដាល​រដ្ឋធានី​។​ នៅ​នឹង​កន្លែង​គេ​ឃើញ​សាកសព​នារី​អត្តឃាត​ដេក​លើ​ដី​។ ​ប៉ូ​​លិ​ស​ថា​ នារី​អត្តឃាត​ប្រហែលជា​ពុំ​មាន​ខ្សែក្រវាត់​គ្រឿងផ្ទុះ​ឡើយ តែ​មាន​គ្រាប់បែក​ច្នៃ​មួយ​ដាក់​នៅ​ចង្កេះ​ខាង​ធ្វេ​ង ព្រោះ​ការ​ផ្ទុះ​ចេញ​ពិ​ចង្កេះ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ