ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូនទាហាន​ជាង​5000​នាក់​មក​ព្រំដែន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ដោយ​ឆ្លើយ​តបចំពោះ​សំណើ​របស់​លោក​ដូ​ណា​ល់​ត្រាំ កង ទ័ព​​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​២៩​តុលា ពី​ការ​បញ្ជូនទាហាន​ជាង​៥០០០​នាក់ មក​កាន់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដើម្បី​រាំង​ខ្ទប់​ការ​លើកគ្នា​ចូល​ដែនដី​អា​មេ​រិ​ក របស់​ពួក​អន្តោ​ប្រវេសន៍​អា​មេ​រិ​ក​កណ្ដាល​ច្រើន​ពាន់​នាក់ ដែល​រត់គេច​ចេញពី​អំពើ​ហិង្សា​និង​ភាព​ក្រីក្រ​តោក​យា​ក​ក្នុង​ប្រទេស​ពួក​គេ​។…

សហរដ្ឋអាមេរិក ៖ ដោយ​ឆ្លើយ​តបចំពោះ​សំណើ​របស់​លោក​ដូ​ណា​ល់​ត្រាំ កង
ទ័ព​​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​២៩​តុលា ពី​ការ​បញ្ជូនទាហាន​ជាង​៥០០០​នាក់ មក​កាន់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដើម្បី​រាំង​ខ្ទប់​ការ​លើកគ្នា​ចូល​ដែនដី​អា​មេ​រិ​ក របស់​ពួក​អន្តោ​ប្រវេសន៍​អា​មេ​រិ​ក​កណ្ដាល​ច្រើន​ពាន់​នាក់ ដែល​រត់គេច​ចេញពី​អំពើ​ហិង្សា​និង​ភាព​ក្រីក្រ​តោក​យា​ក​ក្នុង​ប្រទេស​ពួក​គេ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ឧត្ដមសេនីយ៍​ TERRNCE O’SHAUGHNESSY ​អះអាង​ថា ចាប់ពី​ដំណាច់​ស​ប្ដា​ហ៍​នេះ​ទៅ​យើង​នឹង​ដាក់​ពង្រាយ​ទាហាន​ជាង​៥២០០​នាក់​នៅ​ព្រំដែន​ភាគ​និរតី រួម​នឹង​សមាជិក​កង​ឆ្មាំ​ជាតិប្រមាណ​ជា​២១០០​នាក់​ដែល​ប្រមូលផ្ដុំ​រួច​ហើយ​។ ​នោះ​ជា​ការ​ចាប់ផ្ដើម​នៃ​ប្រតិបត្តិការ​ប៉ុណ្ណោះ ហើយ​តួលេខ​ពិតជា​មាន​ខ្ពស់​ជាង​ការ​បញ្ជូនទាហាន​៨០០​នាក់​ទៅ ដូច​ការ​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​។​ប្រតិបត្តិការ​មាន​ឈ្មោះ​ថា PATRIOTE FIDELE អាច​ពង្រឹង​បណ្ដា​ប៉ុស្តិ៍​ព្រំដែន នៃ​រដ្ឋ​តិច​សាស់​ទៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ហើយ​ផ្ដល់​ការ​ជួយ​ទ្រទ្រង់​ដល់​ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន ព្រមទាំង​ពង្រឹង​តំបន់​នានា​ដែល​ពុំ​មាន​កិច្ច​ការពារ​ល្អ​។

ដើម្បី​កាត់​ពី​ហ្គា​តេ​ម៉ា​ឡា​ទៅ​ម៉ិ​ក​ស៊ិ​ក ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់ ដែល​ចាក​ចេញ​ពី​ហុង​ឌូ​រ៉ា​ស់​តាំងពី​ពាក់កណ្ដាល​ខែតុលា​មក​ភាគច្រើន​ដើរ​តាម​ផ្លូវថ្នល់ តែ​កាលពី​ថ្ងៃ​ទី​២៩​តុលា​មាន​ច្រើន​រយ​នាក់​នាំ​គ្នា​ឆ្លង​ទឹកស្ទឹង​SUCHIATE​គេច​ការ​រារាំង​ដំណើរ​ដោយ​ប៉ូលិស​​ម៉ិ​ក​ស៊ិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ