ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ៗ​ចាំ​ទុក សូ​ដា នី​តា ស្អប់​មនុស្ស​ប្រុស !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​សូ​ដា នី​តា បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​នាង​បង្ហាញ​អារម្មណ៍​ខ្លាច​មនុស្ស​ប្រុស ក្នុង​ពេល​ដែល​នាង​បាន​អូស​បន្លាយ​ភាព​នៅ​លីវ​រហូត​មក​ដល់​បច្ចុប្បន្ន ។ គេ​មិនដឹង​ការ​បង្ហាញ​អារម្មណ៍​ខ្លាច​មនុស្ស​ប្រុស​របស់​នាង​អាច​ធ្វើ​ឲ្យ​នាង​នឹង​មិន​យក​ស្វាមី ឬ​យ៉ាងណា​នោះ​ឡើយ ដោយ​នាង​ក៏​ធ្លាប់​បាន​ជួប​ស្នេហ៍​មិន​សមប្រកប​ម្តង​រួច​មក​ហើយ​នោះ…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​សូ​ដា នី​តា បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​នាង​បង្ហាញ​អារម្មណ៍​ខ្លាច​មនុស្ស​ប្រុស ក្នុង​ពេល​ដែល​នាង​បាន​អូស​បន្លាយ​ភាព​នៅ​លីវ​រហូត​មក​ដល់​បច្ចុប្បន្ន ។ គេ​មិនដឹង​ការ​បង្ហាញ​អារម្មណ៍​ខ្លាច​មនុស្ស​ប្រុស​របស់​នាង​អាច​ធ្វើ​ឲ្យ​នាង​នឹង​មិន​យក​ស្វាមី ឬ​យ៉ាងណា​នោះ​ឡើយ ដោយ​នាង​ក៏​ធ្លាប់​បាន​ជួប​ស្នេហ៍​មិន​សមប្រកប​ម្តង​រួច​មក​ហើយ​នោះ ។

បន្ទាប់​ពី​បាន​ជួប​ប្រទះ​ស្នេហា​បែកបាក់​មក សូ​ដា នី​តា បាន​បណ្តែត​ខ្លួន​ឲ្យ​នៅ​ម្នាក់ឯង​រហូត​​បច្ចុប្បន្ន បើ​ទោះបីជា​មាន​បុរស​ជា​ច្រើន​បាន​ព្យាយាម​សុំ​ស្នេហ៍​នាង​ក៏​ដោយ ប៉ុន្តែ​ត្រូវ​​បាន​នាង​បដិសេធ ។ មូល​ចម្បង​ដែល​នី​តា​បដិសេធ​នោះ​ទំនងជា​មក​ពី​នាង​រា​ចាល​ចំពោះ​មេរៀន​ដ៏​ជូរ​ចត់​ដែល​នាង​ធ្លាប់​ជួប រហូត​ដល់​នាង​ពោល​ពាក្យ​ខ្លាច​មនុស្ស​ប្រុស ។

ថ្មី​ៗ​កន្លង​មក​សូ​ដា នី​តា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​សម័យនេះ ស្រី​ៗ​មិន​ខ្លាច​អត់​ប្តី​នោះ​ទេ ព្រោះ​មនុស្ស​ស្រី​គឺ​ត្រូវ​តែ​រឹង​មាំ ព្រោះ​ពេល​មាន​ប្តី​មិន​ត្រូវ​ឲ្យ​ប្តី​មើល​ងាយ មិន​ឲ្យ​ប្តី​ធុញទ្រាន់​នឹង​ការ​ស៊ី​ចិញ្ចឹម មិន​ឲ្យ​ប្តី​ពេល​ខឹង​ដៀល​យើង​ថា យើង​នេះ​មិន​ចេះ​រក​ស៊ី​ចាំតែ​ប្តី​រក​ស៊ចិញ្ចឹម ។

និយាយ​រួម​ជិ​វិត​១​នេះ​មិន​ឲ្យ​មនុស្ស​ប្រុស ដែល​ហៅ​ថា​ប្តី​មើលងាយ​នោះ​ន​ឡើយ ហើយ​នៅ​មានរឿង​១​ទៀត នោះ​គឺ​ពេល​ប្តី​គេ​មាន​ស្រី​ថ្មី ឬ​មាន​ពេល​ណា​បែកបាក់ បែក​គ្នា​ទៅ គឺ​យើង​នៅ​មាន​លុ​យ មានទ្រព្យ មានការ​ងារ រក​សុ​ី​ចិញ្ចឹម​ខ្លួន ចិញ្ចឹម​កូន ដោយ​មិន​ចាំ​បាច់​ពឹង​ប្តី​នោះ​ទេ ។

ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​មនុស្ស​ប្រុស​ណាស់ ជាតិ​នេះ​សុំ​មិន​មាន​ប្តី​ក៏​បាន ប្រុស​ៗ​មើល​ឃើញ​​ល្អ មើល​ថា​អាច​ទុកចិត្ត​យ៉ាងណា​ក៏​ដោយ ហើយ​យើង​ខំ​ធ្វើ​ល្អ ត​ស៊ូ​ជាមួយ​គេ​បែប​ណា ក៏​គេ​នោះ​នៅ​តែ​លួច​បំពាន លួច​ក្បត់ ថោកទាប​ក្បត់​ដោយ​សម្ងាត់​ដែរ ។ ពេល​ដេញ​ទាន់​ជាន់កែង ស្រែ​កថា​ខ្លួន​ត្រូវ​ទាំង​បំពាន អ្នកដឹង​បានដឹង អ្នក​មិនដឹង គេ​គិត​ថា​យើង​ជា​អ្នកសិល្បៈ​សាវ៉ា ការ​ពិត​យើង​អ្នក​ស្មោះ យើង​លះបង់ តែ​គេ​ក្បត់​យើង យើង​អ្នក​ឈឺ តែ​គេ​អាច​ញញឹម​ជាមួយនឹង​ការ​ក្បត់​ជាមួយ​ស្រី​ថោក​មុខខ្លាញ់​ហើយ​មក ឌឺដង​ផ្ចាញ់ផ្ចាល​យើង​ទៀត ។ ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​មាន​អារម្មណ៍​ស្អប់​មនុស្ស​ប្រុស »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ