ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កំពុងជួយ​ចាប់ក្មេង៨ឆ្នាំម្នាក់ចង់ស្លា.ប់ ព្រោះតែអត់​ចង់ទៅរៀន

5 ឆ្នាំ មុន

​ប្រភពពី Shanghaiist បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​​​អាយុ​៨​ឆ្នាំម្នាក់ បាន​ឡើង​ទៅ​លើ​អគារ​​ជាន់​ទី​៣៣ រួច​ហើយ​ស្រែ​ក​ថា «​ខ្ញុំ​មិន​ចង់ទៅ​សាលារៀន​ទេ» ។ ដោយ​រូបគេ​ឈរ​នៅ​ទីនោះ​ ប្រុង​នឹង​សម្លាប់​ខ្លួន…

​ប្រភពពី Shanghaiist បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​​​អាយុ​៨​ឆ្នាំម្នាក់ បាន​ឡើង​ទៅ​លើ​អគារ​​ជាន់​ទី​៣៣ រួច​ហើយ​ស្រែ​ក​ថា «​ខ្ញុំ​មិន​ចង់ទៅ​សាលារៀន​ទេ» ។ ដោយ​រូបគេ​ឈរ​នៅ​ទីនោះ​ ប្រុង​នឹង​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​​កម្មករ​សំណង់​ម្នាក់​ឃើញ​ ​។

រឿងរ៉ាវ​នេះ ​កើតឡើង​នៅ​កាលពីដើម​ស​ប្តា​ហ៍​មុន​ ។ ដោយ​គ្រាន់តែ​ឃើញ​ក្មេង​ប្រុស​ម្នាក់​នោះ ​ប្រុង​លោត​សម្លាប់​ខ្លួន​ភ្លាម កម្មករ​សំណង់​ម្នាក់​នោះ​ក៏​បាន​ទូរស័ព្ទ​ហៅ​ក្រុម​ជួយ​សង្គ្រោះ១១៩ភ្លាម ​។ នៅ​ក្នុង​វី​ឌី​អូ​ដែល​គេ​​ថត​បាន​សកម្មភាពក្រុម​ជួយ​សង្គ្រោះ​បាន​ដើរ​យឺត​ៗ​ទៅ​កាន់​ក្មេង​ប្រុស​កំពុង​​យំ ហើយ​និយាយ​លួង​រហូត​ទាល់តែ​ចាប់ដៃ​បាន​។

ពួក​គេ​ក៏​បាន​ចង់ខ្សែ​ជាប់​នឹង​ចង្កេះ ហើយ​ស្ទូច​ឡើង​លើ​ឲ្យ​ផុត​ដោយ​សុវត្ថិភាព​ ។ ក្រោយមក​ក្រុម​ជួយ​សង្គ្រោះ​​បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ញ័រញាក់​យ៉ាង​ខ្លាំង​ នៅ​ពេល​ពួក​គេ​ទៅ​ចាប់ ហើយ​និយាយ​តិច​ៗ​ថា​ «មិន​ចង់ទៅ​សាលារៀន​ទេ​» ។

ក្មេង​ៗ​នៅ​ចិនត្រូវ​បាន​គេ​ស្គាល់​ថា ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រៀនសូត្រ​ ។ ពួក​គេ​ត្រូវ​តែ​រៀន​ឲ្យ​បាន​ពូកែ ទើប​អាច​ចូល​ទៅ​មហាវិទ្យាល័យ​បាន​ ។ ពេល​ខ្លះ ដោយសារ​តែ​ស្ត្រេ​ស​ពេក ខ្លះ​ក៏​បាន​បែកគំនិត​ប្រុង​នឹង​គិត​ខ្លី​ ។

កាលពីដើម​ឆ្នាំ ក្មេង​ស្រី​អាយុ​១២​ឆ្នាំ នៅ​ខេត្ត Jiangxi បាន​លោត​ចុះ​ពី​បង្អួច​ជាន់​ទី​១៥ ដោយសារ​តែ​មិន​អាច​ធ្វើ​កិច្ចការ​ផ្ទះ​ដាក់​ពីសា​លា​មិន​ទាន់​ហើយ​។ តែ​សំណាងល្អ នាង​ត្រូវ​បាន​គេ​ទ្រ​ដោយ​ប្រើប្រាស់​ពូក​ខ្យល់​ពី​ខាងក្រោម ​៕

អត្ថបទសរសេរ ដោយ