ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ជើង​ចាស់​នូ យុ​ទ្ធា​រិ​ទ្ធ ស្លា.ប់​ដោយ​គាំងបេះដូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក​នូ យុ​ទ្ធា​រិ​ទ្ធ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ និង​ជា​តារា​​សម្តែង​បាន​ទទួលមរណភាព​ហើយ​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ​៥៦​ឆ្នាំ ។ ដំណឹង​មរណភាព​របស់​លោក​នូ…

រាជធានី​ភ្នំពេញ​ ៖​ លោក​នូ យុ​ទ្ធា​រិ​ទ្ធ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ និង​ជា​តារា​​សម្តែង​បាន​ទទួលមរណភាព​ហើយ​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ​៥៦​ឆ្នាំ ។

ដំណឹង​មរណភាព​របស់​លោក​នូ យុ​ទ្ធា​រិ​ទ្ធ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​ការ​អញ្ជើញ​ដល់​សិល្បករ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព​ដែល​មាន​បំណង​ចូលរួម​ពិធី​បុណ្យ​សព​លោក ដោយ​តម្កល់​ទុក​ធ្វើបុណ្យ​នៅ​វត្ត​កោះក្របី ។

លោក​នូ យុ​ទ្ធា​រឹទ្ធិ ជា​សាស្ត្រាចារ្យ មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ ផ្នែក​ល្ខោន​ច្រៀង ធ្លាប់​បាន​ទៅ​សិក្សា​នៅ​រុ​ស្សី និង​ជា​តារាភាពយន្ត ដែល​ជា​ធនធានមនុស្ស​ផ្នែក​សិល្ប​:​ដ៏​ឆ្នើម​ម្នាក់​។ មហាជន ពិសេស​អ្នកសិល្បៈ​បាន​សម្តែង​ការ​សោកស្ដាយ ហើយ​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​លោក​នូ យុ​ទ្ធា​រឹទ្ធិ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សិល្បករ​រួម​ជំនាន់ និង​សិល្បៈ​ជំនាន់​ថ្មី​ជា​ច្រើន​បាន​សម្តែង​ការ​សោកស្ដាយ ចំពោះ​មរណ​ភាព​របស់​លោក​នូ យុ​ទ្ធា​រឹទ្ធិ ដ្បិត​លោក​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ ។

លោក​នូ យុ​ទ្ធា​រិ​ទ្ធ បាន​ចូលរួម​សម្តែង​ក្នុង​អាជីព​សិល្បៈ​ទាំង​ទម្រង់​សិល្បៈ​បុរាណ និង​សម័យ ក្នុង​នោះ​លោក​ក៏​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ