ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​យុវជន​ម្នាក់​ភ្លាម​ៗ​នៅ​មុខ​ហាងពេល​ស្រាវជ្រាវ​ទើប​ដឹង​ថា​ជា​ឡាន​ថៅកែ​ហាង

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​វ​អ​ធ័​ម ខណៈ​ដែល​រូបគេ​ចប់​ម៉ោង​ធ្វើការ​ហើយ​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​បាយ​ហូប​ក៏​ត្រូវ​បាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS 470 មួយ​គ្រឿង​បើក​ថយក្រោយ​ចេញពី​ភោជនីយ៍ដ្ឋាន សេ​វេន​ប្រាយ ឃី​ង មក​បុក​ផ្ទុប​នឹង​ខឿន​ផ្លូវ​ម្ខាង​ទៀត​យ៉ាង​ពេញទំហឹង ។…

​រាជធានី​ភ្នំពេញ ៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​វ​អ​ធ័​ម ខណៈ​ដែល​រូបគេ​ចប់​ម៉ោង​ធ្វើការ​ហើយ​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​បាយ​ហូប​ក៏​ត្រូវ​បាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS 470 មួយ​គ្រឿង​បើក​ថយក្រោយ​ចេញពី​ភោជនីយ៍ដ្ឋាន សេ​វេន​ប្រាយ ឃី​ង មក​បុក​ផ្ទុប​នឹង​ខឿន​ផ្លូវ​ម្ខាង​ទៀត​យ៉ាង​ពេញទំហឹង ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​ភោជនីយ៍ដ្ឋាន សេ​វេន​ប្រាយ ឃី​ង (​ក្បែរ​វត្ត​ភ្នំ​) ផ្លូវ​លេខ​១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ច័ន្ទ មេ​សារ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​មុន​ពេល​កើតហេតុ ក្រោយ​ពី​ចប់​ម៉ោង​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AJ-៧៤០៥ មួយ​គ្រឿង​ទៅ​រក​ទិញ​បាយ​ហូប ។

លុះ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២G-៤៥៥៥ មួយ​គ្រឿង បើក​ថយក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ថយក្រោយ​ចេញពី​ភោជនីយ៍ដ្ឋាន សេ​វេន​ប្រាយ ឃី​ង មក​បុក​ម៉ូតូ និង ជន​រង​គ្រោះ​ទៅ​ផ្ទុប​នឹង​ខឿន​ផ្លូវ​ម្ខាង​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​តែ​ម្តង ។​

ភ្លាម​នោះ​គេ​ក៏​បានឃើញ​បុរស​ម្នាក់​បាន​បើ​កេ​ថ​យន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​នោះ​ទៅ​ចត​នៅ​លើ​ចំណត​ខាង​មុខ​ហាង​វិញ​យ៉ាង​ត្រឹមត្រូវ​រួច​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ភ្លាម​នោះ​កម្លាំង​មាន​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់ក​ន្កែ​ង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ទើប​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS 470 បង្ក​ជា​រថយន្ត​របស់​ថៅកែ​ហាង​សេ​វេន​ប្រាយ​ឃី​ង ខាងលើ​ដែល​ត្រូវ​បាន​បុរស​ជា​បុគ្គលិក​ម្នាក់​បើក​ថយក្រោយ​ទៅ​បុក​គេ​ស្លាប់​រួច​ហើយ​រត់​គេ​ខ​ខ្លួន​បាត់​នោះ ។​

​ក្រោយ​ពេល​កើតហេតុ​សាកសព​របស់​បុរស​រង​គ្រោះជា​កម្មករ​សំណង់​ខាងលើ​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ចំណែកឯ​រថយន្ត​ម៉ាក LEXUS 470 បង្ក និង​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ