ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ណាស់ អត់​មាន​ញញើត​ជាមួយ​សមត្ថកិច្ច​អី​បន្តិច

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក កម្លាំង​នគរបាល​សង្កាត់​ស្វាយ​ដង្គំ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ តាម​ផ្ទះ​ជួល​ដែល​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ លាន សុចិ​ន្តា…

​ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក កម្លាំង​នគរបាល​សង្កាត់​ស្វាយ​ដង្គំ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ តាម​ផ្ទះ​ជួល​ដែល​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ លាន សុចិ​ន្តា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​២​នាក់​ពាក់ព័ន្ធ​រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត ។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​មាន​ទី​១-​ឈ្មោះ ចាប ម៉ា​រ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប និង​ទី​២-​ឈ្មោះ ពុំ យ៉ា​ណា​ន់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។​

​លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កម្លាំង​យើង​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ តាម​ផ្ទះ​ជួល​ដែល​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ លាន សុចិ​ន្តា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​ពាក់ព័ន្ធ​រក្សា​ទុក​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​មាន​ដូច​ជា ៖​គ្រឿងញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ចំនួន​ពីរ​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ទូរស័ព្ទ​ចំនួន​បួន​គ្រឿង​, អាយ​ផេ​ត ពណ៌​ទឹកប្រាក់ ចំនួន​មួយ​, លិខិតឆ្លងដែន​ចំនួន​ពីរ​ក្បាល​, រថយន្ត​ម៉ាក​(Morning)​ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ សៀមរាប 2B-4520 ចំនួន​១​គ្រឿង​, រថយន្ត​ម៉ាក Lexus400h ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AA-6226 ​និង​ប្រាក់​ដុល្លារ​ចំនួន​៦៣៥៥$ ។​

​ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​ស្រាប់តែ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើ​ប្រព្រឹត្ត​សកម្មភាព​រារាំង​សមត្ថកិច្ច និង​ជេរ​ប្រមាថ​មក​លើ​សមត្ថកិច្ច បោក​កំប៉ុង​ស្រា​បៀ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថែម​ទៀត​ផង ។​

​ក្រោយមក​កម្លាំង​យើង​ក៏​បាន​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ រួច​ក៏​បាន​ធ្វើការ​ប្រគល់​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ពីរ​នាក់​ជូន​ទៅ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង​សៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ