ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ត្រូវ​ប្រសិទ្ធិ​នាម​«​វិ​ថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»​ជា​ការ​តបស្នង​ដឹងគុណ​ដ៏​ថ្លៃថ្លា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​សម្រេច​ប្រសិទ្ធិ​នាម​ផ្លូវ​មួយ​ខ្សែ​ពី​ចំណុច​កែង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​(​មន្ទីរពេទ្យ​កុមារ​)​ដល់​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ឈ្មោះ​ឱ្យ​ថា «​វិ​ថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​» ហើយ​ផ្លូវ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ។ ដើម្បី​ជា​ការ​តបស្នង​ដឹងគុណ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​វិបុល​បញ្ញា…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​សម្រេច​ប្រសិទ្ធិ​នាម​ផ្លូវ​មួយ​ខ្សែ​ពី​ចំណុច​កែង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​(​មន្ទីរពេទ្យ​កុមារ​)​ដល់​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ឈ្មោះ​ឱ្យ​ថា «​វិ​ថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​» ហើយ​ផ្លូវ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ។

ដើម្បី​ជា​ការ​តបស្នង​ដឹងគុណ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុង​បុព្វហេតុ​លើ​វិស័យ​បេតិកភណ្ឌ​ក៏​ដូច​ជា​ចូលរួម​ក្នុង​កម្មវិធី​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក រដ្ឋបាល​ខេត្ត​បាន​សម្រេច​ប្រសិទ្ធិ​នាម​ផ្លូវ​មួយ​ខ្សែ​ឈ្មោះ «​វិ​ថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»​តាម​សំណើ​របស់​អាជ្ញាធរ​អប្សរា ។

កន្លង​មក​ពលរដ្ឋ​ទូទៅ​តែងតែ​ហៅ​ថា ផ្លូវ​៦០​ម៉ែត្រ ព្រោះ​យោង​តាម​ទំហំ​ផ្លូវ​ដែល​មាន​ទ​ទឺង​ប្រវែង​៦០​ម៉ែត្រ​ទើបតែ​ថ្មី​ៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ដាក់​សំណើរ​មក​រដ្ឋបាល​ខេត្តសៀមរាប​ដោយ​ប្រសិទ្ធិ​នាម​ផ្លូវ​នេះ​ជា​វិ​ថី​សម្ដេច​វិបុល​បញ្ញា សុខ អាន ។

វិ​ថី​សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឆ្លងកាត់ និង​ដឹក​ជញ្ជូន​ទំនិញ​អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ