ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្លាប់​ទេ ស្តី​ឲ្យ​អ្នក​ម្តាយ​រួច​ស្តាយក្រោយ​មួយ​រំពេច?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ថា​សម័យកាល​រីក​ចំរើន ជឿនលឿន​ដល់​កម្រិត​ណា ។ មិន​ថា សង្គម​​បាន​ប្រែប្រួល ឬ​ផ្លាស់​ប្តូរ​យ៉ាងណា តែ​ក្តី​ស្រលាញ់ និង​ក្តី​បារម្ភ​របស់​អ្នក​ម្តាយ…

រាជធានី​ភ្នំពេញ ៖ មិន​ថា​សម័យកាល​រីក​ចំរើន ជឿនលឿន​ដល់​កម្រិត​ណា ។ មិន​ថា សង្គម​​បាន​ប្រែប្រួល ឬ​ផ្លាស់​ប្តូរ​យ៉ាងណា តែ​ក្តី​ស្រលាញ់ និង​ក្តី​បារម្ភ​របស់​អ្នក​ម្តាយ មាន​ចំពោះ​បុត្រ​ធីតា គឺ​មិន​ដែល​ប្រែប្រួល ហើយ​ក៏​ជា​ក្តី​សណ្តោស​ប្រណី​ដែល​មិន​រំពឹង​ការ​តបស្នង​ពី​កូន​ៗ និង​ចៅ​ៗ​នោះ​ទេ ។

តែ​ការ​បារម្ភ​របស់​ឪពុក​ម្តាយ នៅ​ពេល​កូន​មក​ផ្ទះ​យប់​ជ្រៅ ឬ​ក៏​ពេល​ខ្លះ​អ្នក​មានគុណ​ត្រូវ​អង្គុយ​រង់ចាំ​កូន​មក​ទទួលទាន​អាហារ​ជុំ​គ្នា​ជាដើម លោក​តែងតែ​សួរនាំ​ពី​ការ​មក​ផ្ទះ​យឺតយ៉ាវ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​កូន​មួយ​ចំនួន​យល់​ច្រឡំ និង​តែងតែ​មាត់ធំ មាត់​តូច ឬ​ប្រើស​ម្តី​គំរោះគំរើយ​តបត​ទៅ​អ្នក​មានគុណ​វិញ ។

ធ្លាប់​ដែល​ពិចារណា​ទេ​ថា ការ​បារម្ភ​របស់​ឪពុក​ម្តាយ ពេល​កូន​មក​ផ្ទះ​យឺត គឺ​គាត់​ខ្លាច​មានរឿង​រ៉ាវ​អពមង្គល​ណាមួយ​ចូល​មក​យាយី​ភាព​សុខសាន្ត​របស់​កូនប្រុស​ស្រី​របស់​លោក​។ មួយវិញទៀត​លោក​ទន្ទឹងរង់ចាំ​ជួប​មុខ​កូន រំពឹង​ថា​នៅ​ពេល​បាន​ជួប​មុខ​កូន គឺ​បានឃើញ​កូន​ដែល​ប្រកបដោយ​គន្លង​ធម៌ មាន​សីលធម៌​រស់នៅ​ល្អ មានគុណ​ធម៌​ក្នុង​នាម​ជា​មនុស្ស​ចេះ​គោរព​ចាស់ទុំ ពាក្យ​សម្ដីពីរោះ​ពិសារ ចេះ​ស្ដាប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ទូន្មាន និង​មាន​គេ​រាប់អាន​ច្រើន​ពី​មនុស្ស​នៅ​ក្នុង​សង្គម​។ ប៉ុន្តែ​អ្វី​ដែល​លោក​រំពឹង​ពេល​ខ្លះ​មិន​អាច​ទទួល​បាន​តាម​បំណង ព្រោះតែ​កូន​ខ្លះ​មិន​បាន​ពិចារណា​ឲ្យ​ដិត​ដល់ នូវ​សន្ដាន​ចិត្ត​របស់​អ្នក​មានគុណ ។

ធ្លាប់​ទេ ស្តី​ឲ្យ​អ្នក​ម្តាយ​រួច ស្តាយក្រោយ​មួយ​រំពេច? ជាក់ស្តែង​ភាពយន្ត​ខ្នាត​ខ្លី​មួយ ដែល​មាន​ចំណងជើង​ថា «​ក្តី​សង្ឃឹម​» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «HOPE» របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​អ្នក​ម្តាយ​មួយ​រូប​មានកូន​ស្រី ២ នាក់ និង​កូនប្រុស​ម្នាក់ និង​ចៅស្រី​ម្នាក់ ដែល​អ្នក​ម្តាយ​តែង​តែង​នឹក​បារម្ភ​ពី​សុខ​ទុក្ខ​កូន​ៗ​និង​ចៅ​ជាប់​ជា​ប្រចាំ​។

«​ម្តាយ​ខ្ញុំ គ្រាន់តែ​មើល​ចៅ​ប៉ុណ្ណឹង ក៏​បណ្តោយ​ឲ្យ​វា​ដួល​ដែរ​» នេះ​ជាស​ម្តី​កូនស្រី​ច្បង​ដែល​ពោល​ពាក្យ​គំរោះគំរើយ​ដាក់​អ្នក​ម្តាយ នៅ​ពេល​ដែល​ចៅស្រី​កំពូល​រពឹស​ដួល និង​រង​របួស​ថ្ងាស​តិច​តូច ។ ធ្លាប់​ទេ ពោល​ពាក្យ «​ម៉ែ​! ខ្ញុំ​មិនមែន​ក្មេង​ទៀត​ទេ​ណា​! ខ្ញុំ​រវល់​ការងារ​ខ្ញុំ​! ខ្ញុំ​ដឹង​ខ្លួនឯង​ហើយ​» បែប​នេះ​ទៅ​កាន់​អ្នក​ម្តាយ​ទេ ពេល​ចេញពី​ធ្វើការ​ពេល​រសៀល​ហើយ​ចូល​ផ្ទះ​យឺត?

ធ្លាប់​ទេ ធ្លាប់​ពោល​ពាក្យ «​ម៉ែ​មិន​ដែល​ស្តាប់​ខ្ញុំ​សោះ គាត់​បារម្ភ​តែ​ពី​មនុស្ស​មិន​ដែល​ខ្វល់​ពី​គាត់​» ? ពិត​ណាស់​! ទាំងនេះ ប្រហែលជា​ពាក្យ​មួយ​ដែល​អ្នក​ធ្លាប់​ធ្លោយមាត់​និយាយ​ដាក់​ម្តាយ​របស់​អ្នក នៅ​ពេល​ដែល​អ្នក​អាក់អន់ចិត្ត រឺ​ធុញទ្រាន់​ពី​ការ​បារម្ភ​របស់​គាត់​។ ប៉ុន្តែ​តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដែរ ប្រសិនបើ​ថ្ងៃ​ណាមួយ​អ្នកលេង​ទទួល​បានការ​បារ​ម្ម​ណ៍​ពី​គាត់​ទៀត?

បើ​អ្នកជា​អ្នក​ម្តាយ​មួយ​រូប ដូច​ក្នុង​សាច់​រឿង​អប់រំ​មួយ​នេះ តើ​មាន​អារម្មណ៍​បែប​ណា?

ចិញ្ចឹម​កូន​ម្នាក់​មិនមែន​ជា​រឿង​ងាយស្រួល​បាត់​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ចិញ្ចឹម​កូន​ច្រើន​នាក់ និង​មើលថែ​ចៅស្រី​ទៀត តើ​អ្នក​ម្តាយ​ត្រូវ​អន់​ធន់​ខ្លាំង​ប៉ុណ្ណា? ជាក់ស្តែង​ដូច​ជា​ក្នុង​វីដេ​អូ​អប់រំ​ដដែល​បាន​បង្ហាញ​ពី​ការ​ចិញ្ចឹម​បីបាច់​មើលថែរ​រក្សា​កូន​តាំងពី​តូច​ដល់​ធំ វា​ហត់នឿយ​ណាស់​ទៅ​ហើយ តែ​អ្វី​ដែល​កាន់តែ​លំបាក​ទៀត​នោះ គឺ​ការ​ដែល​ត្រូវ​រស់នៅ​ជាមួយ​កូន​បី​នាក់​ក្នុង​ស្ថានភាព​បី​ផ្សេង​គ្នា តែ​អ្នក​ម្តាយ​មិន​ដែល​ត្អូញត្អែរ​សូ​ម្បី​មួយ​ម៉ាត់​។

តួយ៉ាង​កូនស្រី​បង គឺជា​មនុស្ស​ដែល​រវល់​នឹង​គ្រួសារ​ផ្ទាល់ខ្លួន ឯ​កូនប្រុស​ស្រី​ពីរ​នាក់​ទៀត​​ក៏​រវល់​នៅ​កន្លែង​ការងារ​ពួក​គេ​ផង​ដែរ ហើយដោយ​សារ​តែ​ការ​នឿយហត់​នឹង​ការ​ងារ​ទាំងនោះ ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ពេល​ខ្លះ​មួរ​ម៉ៅ ស្តីបន្ទោស​ឲ្យ​ម្តាយ​ថា​ជា​មនុស្ស​ស៊ាំ​ញ៉ាំ។

តាម​រយៈ​វី​ដេ​អូ​ខ្លី​នោះ​ដែរ ក៏​បាន​ដាស់តឿន​ថា នៅ​ពេល​ដែល​ម្តាយ​នៅ​មាន​កម្លាំង​រឹង​មាំ​នៅឡើយ កូន​ៗ​ក៏​មិន​បាន​គិតគូរ​អ្វី​វែង​ឆ្ងាយ​នោះ​ដែរ ដោយ​ចេះ​តែ​គិត​ថា​មិន​អី​ៗ លុះ​ពេល​​ដែល​ម្តាយ​ធ្លាក់​ខ្លូ​ន​ឈឺ ក៏​ស្រាប់តែ​ពិបាកចិត្ត​ថា មិនដឹង​ត្រូវធ្វើ​បែប​ណា​។ ណាមួយ​បារម្ភ​ពី​សុខភាព​អ្នក​ម្តាយ ណាមួយ​ទៀត​ខ្វល់ខ្វាយ​ពី​ការ​ចំណាយ​ដ៏​ច្រើន នេះ​សំណាង​ហើយ​ដែល​មាន​ធានា​រ៉ាប់រង ម្ល៉េះ​សម​ពួក​គេ​ទាំង​បី​អ្នក​បង​ប្អួ​ន ត្រូវ​លក់​ផ្ទះ លក់​ឡាន ប្រមូល​ប្រាប់​សន្សំ និង​ខ្ចី​លុយ​អ្នក​ដទៃ​ដើម្បី​មក​ចំណាយ​លើ​ការ​ព្យាបាល​បាត់​ទៅ​ហើយ។

កុំ​ឲ្យ​គ្រប់យ៉ាង​យឺត​ពេល ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ម្តាយ​របស់​អ្នក កុំ​ឲ្យ​ខ្លូ​ន​អ្នក​ត្រូវ​បាត់បង់​សង្ឃឹម និង​យឺត​ពេល ចំពោះ​ការ​ប្រើ​ពាក្យ «​សុំ​ទោស​» ទៅ​កាន់​អ្នក​ម្តាយ​របស់​អ្នក ។ ហេតុនេះ​ហើយ​អ្នក​គួរ​ចង​ចាំ​ថា ការងារ​គឺជា​រឿង​សំខាន់ តែ​វា​មិន​អាច​សំខាន់​ជាង​ការ​បង្ហាញ​ការ​បារម្ភ និង​ក្តី​ស្រលាញ់​ទៅ​កាន់​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​អ្នក​បាន​ទេ​។ ហើយ​កូន​ៗ​ដែល​ឆ្លាត​វ័យ គឺជា​កូន​ដែល​បាន​គិតគូរ​ពី​គម្រោង​ជីវិត​វែង​ឆ្ងាយ​ជូន​ពួក​គាត់៕ ដោយ​សហ​ការ

https://www.facebook.com/KohSantepheapTV/videos/719980598359439/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ