ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិហារ​​​ត្រូវ​ពិន័យ​ ព្រោះ​សង់​អត់​ច្បាប់ (មាន​វីដេអូ)

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វិហារ​«Sagrada Familia» ជា​វិហារ​ដ៏​ធំ​នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​យល់ព្រម​បង់ប្រាក់​ពិន័យ​ចំនួន​៣៦​លាន​អឺ​រ៉ូ​ដល់​អាជ្ញាធរ​នៅ​ក្រុង​បា​សេ​ឡូ​ណា ពី​បទ​សាងសង់​មិន​សុំ​ការ​អនុញ្ញាត​រយៈ​ពេល​​១៣០​ឆ្នាំ​មក​ហើយ ។ កាសែត​របស់​អេ​ស្ប៉ា​ញ​«El Pais»…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វិហារ​«Sagrada Familia» ជា​វិហារ​ដ៏​ធំ​នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​យល់ព្រម​បង់ប្រាក់​ពិន័យ​ចំនួន​៣៦​លាន​អឺ​រ៉ូ​ដល់​អាជ្ញាធរ​នៅ​ក្រុង​បា​សេ​ឡូ​ណា ពី​បទ​សាងសង់​មិន​សុំ​ការ​អនុញ្ញាត​រយៈ​ពេល​​១៣០​ឆ្នាំ​មក​ហើយ ។

កាសែត​របស់​អេ​ស្ប៉ា​ញ​«El Pais» បាន​បញ្ជាក់​ថា​មហាវិហារ​នោះ​មិន​ធ្លាប់​ចុះបញ្ជី​ផ្នែក​អចលនទ្រព្យ​របស់​ក្រុង​តាំងពី​ឆ្នាំ​១៩៩៥ គ្រាន់តែ​បញ្ជាក់​ថា វិហារ​គឺជា​ផ្នែក​មួយ​របស់​សាសនា​«​កាតូលិក​»​នៃ​ក្រុង​បា​សេ​ឡូ​ណា​ប៉ុណ្ណោះ ។

មហាវិហារ​«Sagrada Familia» ត្រូវ​បង់ថ្លៃ​ពិន័យ និង​ចុះបញ្ជី​ជា​អចលនទ្រព្យ​របស់​ក្រុង​ជា​លើក​ដំបូង ចាប់តាំងពី​មានការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​១៨៨២ ខណៈ​ពេល​លោក​Ada Colau ចៅហ្វាយ​ក្រុង​បា​សេ​ឡូ​ណា បាន​កោតសរសើរ​កិច្ចព្រមព្រៀង​នោះ​ថា «​ជា​កិច្ច​ព្រមព្រៀង​ប្រវត្តិសាស្ត្រ​» ។

«Sagrada Familia» ចេញ​ម៉ូ​ដ​ដោយ​លោក Antoni Gaudí ស្ថាបនិក​ជនជាតិ​អេ​ស្ប៉ា​ញ និង​​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​ទោះបីជា​សាងសង់​មិន​ទាន់​រួចរាល់​ក៏​ដោយ ។ វិហារ​នោះ​បាន​សង់​នៅ​ឆ្នាំ​១៨៨២ ហើយ​បច្ចុប្បន្ន​មាន​មនុស្ស​ចូល​ទស្សនា​ចំនួន​​​២០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ជាទី​តាំង​ទេសចរណ៍​ដ៏​សំខាន់​របស់​ក្រុង​បា​សេ​ឡូ​ណា ៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Places & People

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ