ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ដេញ​ខាំ​ជ្រូកព្រៃ​… ជ្រូកព្រៃ​ទ័លច្រក​ក្លាយជា​ឃាតករ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជ្រូកព្រៃ​វ័ធ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនស្រី​រត់​រួចខ្លួន ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​​ក្នុងភូមិ​កណ្តាល…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជ្រូកព្រៃ​វ័ធ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនស្រី​រត់​រួចខ្លួន ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​​ក្នុងភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រ៊ុ​ន ជា អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវជា​ឪពុក ចំណែក​កូនស្រី​សំណាងល្អ​បាន​រត់គេច​ខ្លួន​រួច​។

តាម​សម្ដី​កូនស្រី​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ជន​រង​គ្រោះ​បាន​ទៅ​លើក​លប​ដាក់​ត្រី​២​នាក់​កូនស្រី​នៅ​ស្រែ​ជាមួយ​គ្នា ពេល​នោះ​ស្រាប់តែ​ឃើញ​សត្វ​ឆ្កែ​មួយ​ក្បាល​​កំពុង​រត់​ដេញ​ខាំសត្វ​ជ្រូកព្រៃ ហើយ​ជ្រូកព្រៃ​នោះ​ក៏​រត់​សំដៅ​មក​រក​នាង និង​ឪពុក ទំនង​ជ្រូកព្រៃ​ចង់​ឲ្យ​មនុស្ស​ជួយ ខណៈ​ឆ្កែ​កំពុង​ដេញ​ខាំ ។

កូនស្រី​ខាងលើ​បន្ត​ទៀត​ថា ផ្ទុយ​ទៅ​វិញ ពេល​នោះ​ជ្រូកព្រៃ​រត់​មក​ដល់ ស្រាប់តែ​ជ្រូក​ព្រៃ​នោះ​បាន​វ័ធ​គាត់​នឹង​ចែ​ដុះ​ខាង​មុខ​យ៉ាង​សាហាវឃោរឃៅ​បំផុត ធ្វើ​ឲ្យ​ឪពុក​នាងរង​របួស​ហូរ​ឈាម​ជា​ច្រើន​កន្លែង រហូត​ដល់​ស្លាប់​មិន​អាច​ជួយ​សង្គ្រោះ​បាន ចំណែក​នាង​ជា​កូនស្រី​ឃើញ​ដូច្នោះ ខំប្រឹង​រត់​យករួចខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ហេតុការណ៍​នោះ​កើតឡើង សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បាន​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ