ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផែនការ​ដ៏ព្រៃ.ផ្សៃ​ទុកជា​មុន…សម្លា.ប់​អ្នកកាសែត

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ខណៈ​ដែល​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​សន្យា​ពី​ការ​លាតត្រដាង​រាល់​ការ​ពិត​នា​ថ្ងៃ​ទី​២៣​ តុលា អំពី​ការ​បាត់​ខ្លួន​អ្នកកាសែត​ប្រឆាំង​​អា​រ៉ា​ប៊ី​សា​អ៊ូ​​ឌី​ត លោក​ JAMAL KHASHOGGI ទូរទស្សន៍​អា​មេ​រិ​ក​…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ខណៈ​ដែល​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​សន្យា​ពី​ការ​លាតត្រដាង​រាល់​ការ​ពិត​នា​ថ្ងៃ​ទី​២៣​ តុលា អំពី​ការ​បាត់​ខ្លួន​អ្នកកាសែត​ប្រឆាំង​​អា​រ៉ា​ប៊ី​សា​អ៊ូ​​ឌី​ត លោក​ JAMAL KHASHOGGI ទូរទស្សន៍​អា​មេ​រិ​ក​ CNN បាន​លាត​ត្រដាង​វី​ដេ​អូ​មួយ​បង្ហាញ​ភ្នាក់ងារ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តម្នាក់​យក​សម្លៀក​បំពាក់​អ្ន​ក​កាសែត​រូប​នេះ​ស្លៀកពាក់ ក្នុង​បំណង​ប្រហែលជា ចង់​បិទ​បាំង​ការ​ស្លាប់​របស់​គេ​។

តួ​ក​គី​អះអាង​នា​ថ្ងៃ​ទី​២២ ​តុលា​ថា ​ការ​សម្លាប់​អ្នកកាសែត​រូប​នោះ​ជា​អ្នក​រួម​សហការ​ជាមួយ​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ ត្រូវ​បាន​រៀបចំ​ផែនការ​យ៉ាង​ព្រៃផ្សៃ​បំផុត​ទុក​មុន ហើយ​​សន្យា​ថា ​គ្មាន​អ្វី​លាក់បាំង​បាន​ក្នុង​រឿង​នោះ​ឡើយ​។​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​ក្រុង​អង់កា​រ៉ា​លោក OMER CELIK​ អ្នកនាំពាក្យ​របស់​គណបក្សកាន់អំណាច​តួ​ក​គី ​ថ្លែង​ថា យើង​ប្រឈម​មុខ​នឹង​សភាពការណ៍​មួយ​ដែល​មាន​ផែនការ​យ៉ាង​សាហាវ ព្រម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បិទ​បាំង​ការ​ធ្វើឃាត​នោះ​។

ប៉ូលិស​តួ​ក​គី​នា​ថ្ងៃ​ទី​២២ ​តុលា​ បាន​ធ្វើ​របាំង​សន្តិសុខ​នៅ​ជុំវិញ​ចំណាត​រថយន្ត​ក្រោម​ដី​មួយ ជា​កន្លែង​រក​ឃើញ​រថយន្ត​១​គ្រឿង​របស់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ