ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! លោក​គី​មចាប់ពីកាន់អំណាចមក… ​ចំណាយ​លើ​របស់​ប្រណីត​ៗប៉ុន្មានលាន

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​សមាជិក​សភា​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​សម្អាង​លើ​ការ ទទួល​បាន​បណ្ដា​ទិន្នន័យ​ពី​គយ​ចិន​ថា ចាប់តាំងពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ពី​ឆ្នាំ​២០១២​មក កូរ៉េ​ខាងជើង​បាន​នាំ​ចូល​ពី​ចិន​បណ្ដា​ផលិតផល​ប្រណីត​ៗ ក្នុង​ទឹកប្រាក់​យ៉ាងតិច​៤​ពាន់​លាន​ដុល្លារ​។ សមាជិក​សភា​គណបក្ស​សេរីភាព​កូរ៉េ​រូប​នោះ លោក​…

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​សមាជិក​សភា​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​សម្អាង​លើ​ការ ទទួល​បាន​បណ្ដា​ទិន្នន័យ​ពី​គយ​ចិន​ថា ចាប់តាំងពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ពី​ឆ្នាំ​២០១២​មក កូរ៉េ​ខាងជើង​បាន​នាំ​ចូល​ពី​ចិន​បណ្ដា​ផលិតផល​ប្រណីត​ៗ ក្នុង​ទឹកប្រាក់​យ៉ាងតិច​៤​ពាន់​លាន​ដុល្លារ​។

សមាជិក​សភា​គណបក្ស​សេរីភាព​កូរ៉េ​រូប​នោះ លោក​ YOON SANG HYUN ​បាន​វិភាគ​សម្រាប់​ការ​ធ្វើ​ស្ថិតិ​នេះ បណ្ដា​ទិន្នន័យ​របស់​គយ​ចិន​ដោយ​និយាយ​ថា លោក​គី​ម​ ជុង​អ៊ុ​ន​ និង​បណ្ដា​មនុស្ស​ជំនិត​របស់​លោក បាន​ចំណាយ​ជាង​៤​ពាន់​ ​លាន​ដុល្លារ​សម្រាប់​បណ្ដា​ផលិតផល​ប្រណីត​ៗ​ចាប់តាំងពី​​ឆ្នាំ​២០១២ ក្រោយ​ពេល​លោក​ឡើង​កាន់​អំណាច​មក​។​

សមាជិក​សភា​អភិរក្សនិយម​រូប​នោះ​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នក​និយម​ប្រកាន់​ជំហរ​រឹង ចំពោះ​របប​ក្រុង​ព្យុ​ង ​យ៉ាង​លាតត្រដាង​ពី​ការ​រក្សា​ទំនាក់ទំនង​ពា​ណិ​ជ្ជកម្ម​របស់​កូរ៉េ​ខាងជើង​ជា​មួយ​ចិន លើ​ផលិតផល​ជា​ច្រើន​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ហ៊ុម​ព័ទ្ធ​។

លោក​ YOON SANG HYUN ​និយាយ​ថា ​គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៧​តែ​មួយ​គត់​កូរ៉េ​ខាងជើង​បាន​ទិញ​ពី​ចិន ក្នុង​ទឹកប្រាក់​៦៤០,៨​លាន​ដុល្លារ​បណ្ដា​ផលិតផល​ប្រណិត​ៗ ទោះ​មាន​ការ​ហ៊ុម​ព័ទ្ធ​។ ​លោក​បញ្ជាក់​ថា ​ការ​ទិញ​នេះ​តំណាង​ឲ្យ​១៧,៨%​នៃ​ការ​នាំ​ចូល​សរុប​របស់​​កូរ៉េ​ខាងជើង​ពី​ប្រទេស​ចិន ដែល​តំណាង​ឲ្យ​ទឹកប្រាក់​៣,៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។

​ប្រសិនបើ​កូរ៉េ​ខាងជើង​ចំណាយ​ប្រាក់​ទាំងនោះ​ក្នុង​ការ​ទិញ​អង្ករ​នោះ​គេ​អាច​ទិញ​បាន​ដល់​ទៅ​១,៦៥​លាន​តោន​គឹ​ទ្វេ​ដង​នៃ​ការ​ទិញ​អង្ករ​នា​ឆ្នាំ​២០១៧​ ដែល​មាន​ត្រឹម​៨០០.០០០​តោន​។​ តំណាងរាស្ត្រ​រូប​នោះ​បន្ត​ថា ​ការ​ខ្វះ​ស្បៀង​នៅ​កូរ៉េ​ខាងជើង​ពុំ​មែន​ដោយសារ​ការ​ខ្វះ​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​ឡើយ តែ​មក​ពី​ការ​ខ្វះ​ឆន្ទៈ​ចិញ្ចឹម​ប្រជាជន​ខ្លួន​ពី​សំណាក់​លោក​គី​ម​ ជុង​អ៊ុ​ន​។

លោក​គី​ម ​ជុង​អ៊ុ​ន ​មិន​ខុស​ពី​បិតា​លោក ចូល​ចិត្ត​ស្រា​ល្អ​ៗ​ដូច​ជា​ស្រា​កូ​ញាក់​ជាដើម​។​លោក​​ក៏​ស្រឡាញ់​ហើយ​ទិញ​រថយន្ត​ប្រណីត​ៗ​ដូច​ជា ​ROLLS ROYCE​។ ​លោក​ក៏​និយម​កុំព្យូទ័រ​ល្អ​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ