ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​រត់ប្រណាំង​សព្វាវុធ​នុយក្លេអ៊ែរ​ ក្រោយ​ដកខ្លួន​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នា​ថ្ងៃ​ទី​២២ ខែ​តុលា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើក​ពី​ការ​គំរាម​ជំរុញ​ឡើង​វិញ​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​។ កាលពី​ថ្ងៃ​ទី​២០ ​តុលា​ លោក​ត្រាំ​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី​សន្ធិសញ្ញា​មួយ​ដែល​មាន​អាយុកាល…

សហរដ្ឋអាមេរិក ៖ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នា​ថ្ងៃ​ទី​២២ ខែ​តុលា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើក​ពី​ការ​គំរាម​ជំរុញ​ឡើង​វិញ​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​។

កាលពី​ថ្ងៃ​ទី​២០ ​តុលា​ លោក​ត្រាំ​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី​សន្ធិសញ្ញា​មួយ​ដែល​មាន​អាយុកាល ច្រើន​ទស​វត្ស​មក​ហើយ​គឺ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​រយៈ​មធ្យម​ហៅ​កាត់​ថា ​INF រួច​នឹង​ផ្ដោត​លើ​ការ​ប្រើប្រាស់​និង​ការ​ពង្រីក​អាវុធ​នុយ​ក្លេអ៊ែរ​រយៈ​មធ្យម​។​ លោក​ថា​ រុ​ស្ស៊ី​បាន​រំលោភ​បំពាន​លើ​កិច្ច​ព្រ​ព្រៀង​នេះ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

សន្ធិសញ្ញា​នោះ​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៨៧ ​ដោយ​លោក​រ៉ូ​ណា​ល់ ​រី​ហ្គេ​ន ​និង​លោក​មី​ខា​អ៊ី​ល​ហ្គ័​របា​ឆូវ​។ ​នា​ថ្ងៃ​ទី​២២ ​តុលា​ លោក​ត្រាំ​បាន​បន្ថែម​លើ​ការ​សម្រេច​របស់​លោក ចាក​ចេញពី​សន្ធិសញ្ញា​នេះ​ដោយ​ពន្យល់​ថា នយោបាយ​របស់​អា​មេ​រិ​ក​ខាង​គ្រឿង​សព្វា​វុធ​​នុយក្លេអ៊ែរ​នឹង​មានការ​វិវត្តន៍​។ ​បើ​ដរាបណា​ប្រទេស​ឯទៀត​ៗ​ពុំងា​កមក​រកហេតុ​ផល​សម​ស្រប​ទេ នោះ​យើង​នឹង​បន្ត​ពង្រីក​អាវុធ​នុយ​ក្លេ​អ៊េ​រ​របស់​យើង​។

លោក​ហាក់​វាយប្រហារ​ចំ​ៗ​លើ​រុ​ស្ស៊ី ព្រមទាំង​សត្រូវ​ធំ​នា​ពេល​នេះ​របស់​ខ្លួន​គឹ​ចិន​ដែរ​។ លោក​ថា ​នេះ​ជា​ការ​គំរាម​មួយ​សម្រាប់​បណ្ដា​អ្នក​ដែល​ចង់​ប្រឆាំង​យើង​។​ នោះ​បញ្ចូល​ចិន​ និង​រុ​ស្ស៊ី ​ព្រមទាំង​អ្នក​ណា​ក៏​ដោយ​ដែល​ចង់​លេងល្បែង​នេះ​។ ​ពួក​អ្នក​ពុំ​អាច​លេង​ល្បែង​នេះ​ជាមួយ​ខ្ញុំ​ឡើយ​។

រុ​ស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​កាលពី​ចុង​ស​ប្ដា​ហ៍​ដោយ​និយាយ​ថា សហរដ្ឋអាមេរិក​បង្ហាញ​ខ្លួន​ជា​អ្នក​គ្មាន​ការ​ទទួលខុសត្រូវ​ខ្លាំង​បំផុត ព្រមទាំង​បដិសេធ​ថា ​ខ្លួន​ពុំ​បាន​រំលោភ​​បំពាន​លើ​សន្ធិសញ្ញា​ INF ​នោះ​ទេ​។​ ទោះបី​យ៉ាងណា​អា​មេ​រិ​ក​ចោទប្រកាន់​រុ​ស្ស៊ី​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ថា បាន​ផលិត​បណ្ដា​មី​ស៊ី​ល​ដែល​អាច​បាញ់​ចេញពី​ដី ហើយ​​អាច​រត់​បាន​ចម្ងាយ​លើស​ពី​៥០០​គីឡូម៉ែត្រ​ដែល​ផ្ទុយ​ពីសន្ធិសញ្ញា​។

ពួក​អ្នក​សិក្សា​យុទ្ធសាស្ត្រ​និយាយ​ថា ​ការ​ដកខ្លួន​ថយ​របស់​អា​មេ​រិ​ក​ពី​ស​ន្ធិ​សញ្ញា​ INF​ញ៉ាំង​​ឲ្យ​ពលរដ្ឋ​អឺរ៉ុប​ប្រមាណ​ជា​៧០០​លាន​នាក់ ប្រឈម​មុខ​នឹង​ការ​គំរាម​ថ្មី​នៃ​សង្គ្រាម។ ​ពួក​គេ​គូសបញ្ជាក់​ថា​ ការ​ដកខ្លួន​ថយ​នោះ ជា​ការ​លេងល្បែង​អាក្រក់​មួយ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ