ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីនេះ…មហាចោរ​ដូចជាហ៊ានស្លុយណាស់ ចាប់នាង​ចង​​ប្រព្រឹត្តទាំង​​ព្រឹក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយកើតឡើងទាំងព្រឹក ក្រោយ​​ក្មេង​ស្រី​ម្នាក់ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់ ​(មាន​​ស្រី​ម្នាក់)​ ចូលទៅក្រៀកនាង​ក្នុងផ្ទះ ហើយ​បាន​​យក​ខ្សែ​លី​ឡុ​ង​(​ខ្សែ​គោ​)​មកចាប់​​ចងដៃ​ចងជើងនាង​​ដូច​អន្សមជ្រូក និង​យក​អាវ​យឺត​​មក​ចង​​មាត់កុំឱ្យស្រែក ហើយនាំនាង​​ចង​​ផ្អឹប​​នឹង​សសរផ្ទះ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយកើតឡើងទាំងព្រឹក ក្រោយ​​ក្មេង​ស្រី​ម្នាក់ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់ ​(មាន​​ស្រី​ម្នាក់)​ ចូលទៅក្រៀកនាង​ក្នុងផ្ទះ ហើយ​បាន​​យក​ខ្សែ​លី​ឡុ​ង​(​ខ្សែ​គោ​)​មកចាប់​​ចងដៃ​ចងជើងនាង​​ដូច​អន្សមជ្រូក និង​យក​អាវ​យឺត​​មក​ចង​​មាត់កុំឱ្យស្រែក ហើយនាំនាង​​ចង​​ផ្អឹប​​នឹង​សសរផ្ទះ ទើប​ពួកគេ​​​​រើ​កកាយ​ពេញ​​ក្នុងផ្ទះ​​ដោយ​​យក​បាន​​ទ្រព្យ​អស់​មួយ​​ចំនួន​ហើយ​គេចខ្លួន​បាត់​ដោយ​​សុវត្ថិភាព ។

ហេតុការណ៍​​នេះ​ កើតឡើង​​នៅប្រហែល​ម៉ោង​០៧​ព្រឹក​​ថ្ងៃ​ទី​២២ តុលា ​ស្ថិត​​ក្នុងផ្ទះ​ក្មេង​ស្រី​រង​គ្រោះ ​ភូមិ​ប​វេ​ល​​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ខណៈ​នាង​ប្រុង​​បិទ​ទ្វារ​ផ្ទះ​ដើម្បី​ចេញ​ទៅ​សាលារៀន ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ ឈ្មោះ​រូ រ៉ូ​ស្សា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ចំណុច​កើតហេតុ ។ រីឯ​ក្រុម​ជនសង្ស័យ​ មិន​ត្រូវ​បាន​ស្គាល់​នោះ​ទេ តែបើ​តាម​សម្តី​ក្មេង​ស្រី​រង​គ្រោះ​ថា ក្រុម​ចោរ​ទាំង​​៣​នាក់នេះ​ ហាក់​បាន​​សំងំ​នៅ​ក្បែរ​ៗ​ផ្ទះ​នាង​ជា​យូរ​ដែរ​​ហើយ ប៉ុន្តែ​នាង​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទៅ​លើ​ពួក​គេ​នោះ​ទេ ។

ប្រភព​បន្ត​ថា ក្នុង​ពេល​ដែល​បាន​ចាប់​នាងចងនៅ​​នៅ​មួយ​កន្លែងហើយ ជនទាំងនោះ​​បាន​រើ​កកាយ​​ពេញ​ក្នុង​ផ្ទះ ។ ហើយ​ពួក​គេ​បាន​យក​កូនជ្រូក​ដី​ទៅ​បោក​​​ប្រមូល​យក​ប្រាក់​​សន្សំ​ក្នុង​កូនជ្រូក​ដី​​នោះ​ចំនួន​២​ម៉ឺន​៥​ពាន់​រៀល និង​យក​បាន​ចិញ្ចៀន​៣​វង់ (​ស្មើ​៥​​ជី​) ហើយ​​​នាំ​គ្នា​គេចខ្លួន​​ ​តែ​ម្តង ។ នេះ​បើ​តាម​ការ​អះអាង​ពី​ក្មេង​ស្រី​រង​​គ្រោះ​រូប​​នេះ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​ស្រាវជ្រាវ​​ដើម្បី​​កំណត់មុខសញ្ញា​​​​ចាប់ចោរ​ទាំង​​៣​នាក់​​​នោះ ។

ព័ត៌មានលម្អឹត​​នឹង​​មាន​ផ្សាយជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ