ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​​លើ​ស្ត្រីម្នាក់​មិន​បាន​សម្រេច ​ត្រូវពលរដ្ឋ​ចាប់​​បាន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​ធ្វើ​សកម្ម ភាព​ឆក់​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាង​មុខ​កើត​សាលា​វ៉េ​ស​ស្ទើ​ន ប្រមាណ​៥០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​ធ្វើ​សកម្ម
ភាព​ឆក់​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាង​មុខ​កើត​សាលា​វ៉េ​ស​ស្ទើ​ន ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៥៦៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ឌី ដារ​ត្ន​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ម្នាក់​ឈ្មោះ​ម៉ៅ បញ្ញា អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។

តាម​សម្តី​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ សោ ភ័​ណ្ឌ អាយុ​៣២​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​កូនស្រី​រួម​ទាំង​ក្មួយ​ប្រុស​តូច​ៗ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ម៉ាក​បា​ចា ពណ៌​ស ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៦៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ជិះ​ចេញពីផ្ទះ​នៅ​ម្តុំ​កាំ​ខូ​ស៊ី​ត​ធី​បំណង​ជិះ​ទៅ​ញ៉ាំ​សាច់​អាំង​នៅ​ម្តុំ​ផ្សារ​ទួល​គោក​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ភី ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស គ្មាន​ស្លាក​លេខ ជិះ​មក​ពីក្រោយ​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​សាំ​សុង អេ​ហ្វា​យ ពី​ជន​រង​គ្រោះ​ដែល​កំពុង​តែ​កាន់​លេង តែ​មិន​បាន​សម្រេច​។

ភ្លាម​ៗ​នោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ខាងលើ​ឃើញ​ដូច​ក៏​បើក​ម៉ូតូ​កង់​បី​កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​បណ្តាល​ឲ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ដួល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ចេញ​មក​ជួយ​ចាប់​បាន រួច​ក៏​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ