ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា -​តួ​ក​គី​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សា​រណៈ​សំខាន់​ៗ​ចំនួន​៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង សាធារណរដ្ឋ​តួ​ក​គី បាន​ចុះ​កិច្ចព្រមព្រៀង លើ​អនុស្សា​រណៈ សំខាន់​ៗ​ចំនួន​៨ ។ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង សាធារណរដ្ឋ​តួ​ក​គី បាន​ចុះ​កិច្ចព្រមព្រៀង លើ​អនុស្សា​រណៈ សំខាន់​ៗ​ចំនួន​៨ ។

សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ ឯកសារ និង​កិច្ចព្រមព្រៀង​អនុស្សា​រណៈ​សំខាន់​ៗ​ចំនួន​៨ ការ​ចុះហត្ថលេខា​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២១ តុលា បន្ទាប់​ពី​បញ្ចប់​នូវ​ជំនួប​ពិភាក្សា​កំពូល​ទ្វេភាគី​ទល់មុខ​គ្នា​មួយ​ទល់​នឹង​មួយ និង​ជំនួប​អាហារ​ការងារ​ថ្ងៃត្រង់ ដែល​បាន​ចំណាយពេល​ប្រមាណ​១​ម៉ោង​៣០​នាទី​រួច​មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម រ៉េ​ជីប ថា​យ៉ី​ប​អ៊ែ​ដ៏​វ៉ា​ន ប្រធានាធិបតី នៃ​សាធារណ រដ្ឋ​តួ​ក​គី​បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង អនុស្សា​រណៈ សំខាន់​ៗ ចំនួន​៨​ក្នុង​នោះ​រួម​មាន​៖

១- អនុស្សា​រណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​មជ្ឈមណ្ឌល​ជាតិ​សកម្មភាព​មីន​តួ​ក​គី ភាគី​កម្ពុជា ចុះ ហត្ថលេខា​រវាង​លោក​អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ម៉ូ​សសិន ដេ​រ៉េ (Muhsin Dere) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។ ២- អនុស្សា​រណៈ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ចុះហត្ថលេខា​រវាង​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​បេ គារ ប៉ាក​ដេ​មីរ​លី (Bekir Pakdemirli) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ ។ ៣-​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទឹក ចុះហត្ថលេខា​រវាង​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហ ប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​បេ​គារ ប៉ាក​ដេ​មីរ​លី (Bekir Pakdemirli) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ ។

៤-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ចុះហត្ថលេខា​រវាង​លោក សុខ ចិន្តា សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​លោក​ម៉ូ​ស្តា​ហ្វា វ៉ា​រ៉ា​ក (Mustafa Varark) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ៥- កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កីឡា​ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក ម៉េ​ត​ម៉េ​ត ម៉ូ​ហា​រ៉ែ​ម (Mehmet Muharrem) រដ្ឋមន្ត្រី​យុវជន និង​កីឡា ។ ៦-​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ចុះហត្ថលេខា​រវាង លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​លោក​ម៉េ​វ​លូត កា​វូ​សូ​ក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ក្រសួងការបរទេស ។

៧-​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក ម៉េ​វ​លូត កា​វូ​សូ​ក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ក្រសួងការបរទេស ។ ៨- កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​វប្បធម៌​ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក ម៉េ​វ​លូត កា​វូ​សូ​ក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ក្រសួងការបរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ