ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហី​ម៉េច​គាត់…បើគ្រូពេទ្យ​ថា «អាចសម្រាលតាមធម្មជាតិបានសោះហ្នឹង»

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ប៉េ​កាំ​ង ក្រោយ​ពី​ដាល់​គ្រូពេទ្យ​៣​នាក់ ដោយសារ​តែ​ពួក​គេ​មិន​ព្រម​ធ្វើការ​វះកាត់​សម្រាលកូន​ឱ្យប្រពន្ធ​របស់​ខ្លួន ​។ បើ​ទោះ​បីជា​គ្រូពេទ្យ​ព្យាយាម​ពន្យល់​ប្រាប់​ពី​ផលវិបាក​នៃ​ការ​វះកាត់ និង​ភាព​មិន​ចាំបាច់​របស់​វា​សម្រាប់​ប្រពន្ធ​របស់​គាត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ខឹងសម្បា​រហើយ​ដាល់​គ្រូពេទ្យ​មិន​ឈប់​…

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ប៉េ​កាំ​ង ក្រោយ​ពី​ដាល់​គ្រូពេទ្យ​៣​នាក់ ដោយសារ​តែ​ពួក​គេ​មិន​ព្រម​ធ្វើការ​វះកាត់​សម្រាលកូន​ឱ្យប្រពន្ធ​របស់​ខ្លួន ​។ បើ​ទោះ​បីជា​គ្រូពេទ្យ​ព្យាយាម​ពន្យល់​ប្រាប់​ពី​ផលវិបាក​នៃ​ការ​វះកាត់ និង​ភាព​មិន​ចាំបាច់​របស់​វា​សម្រាប់​ប្រពន្ធ​របស់​គាត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ខឹងសម្បា​រហើយ​ដាល់​គ្រូពេទ្យ​មិន​ឈប់​ ។

ស្ត្រី​ម្នាក់​អាយុ​៤៤​ឆ្នាំ ឈឺពោះ​កើតកូន​គ្រប់​ខែ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Peking University First Hospital ដើម្បី​ធ្វើការ​សម្រាល​។ គ្រូពេទ្យ​បាន​សម្រេចចិត្ត​ធ្វើការ​បង្កើត​តាម​ផ្លូវ​ធម្មជាតិ តែ​ប្តី​របស់​នាង ដែល​មានត្រកូល Zheng បាន​ទាមទារ​ឲ្យ​ធ្វើការ​វះកាត់​ ។

គ្រូពេទ្យ​បាន​ពន្យល់​ជា​ច្រើន​ ស្តី​ពី​ផលវិបាក​នៃ​ការ​ធ្វើការ​វះកាត់​សម្រាលកូន​។ តែ​បុរស​ជា​ប្តី​មិន​ស្តាប់​ឡើយ ហើយ​រុញច្រាន​គ្រូពេទ្យ និងដាល់​គ្រូពេទ្យ​ជា​ច្រើន​ដៃ​ ។ ដោយ​ឃើញ​ដូចនេះ គ្រូពេទ្យ​ពីរ​នាក់​ទៀត​ក៏​មក​ឃាត់ តែ​ត្រូវ​ស៊ី​កណ្តាប់ដៃ​ដូច​គ្នា​។ កូនស្រី​របស់​បុរស​ត្រកូល Zheng ក៏​បាន​ជួយ​ដាក់​មួយ​ដៃ​មួយ​ជើង
​ដែរ​។

គ្រូពេទ្យ​ម្នាក់​បាន​បាក់ឆ្អឹង​ថ្គាម និង បែក​ឆ្អឹង​ប្រឡង់​ភ្នែក​។ ដោយសារ​តែ​ត្រូវ​បង្កើតកូន​ឲ្យ​បាន​សុវត្ថិភាព​សិន គេ​មិន​ទាន់​គិត​រឿង​ដាក់ទោស​នៅ​ពេល​ភ្លាម​ៗ​នោះ​ទេ​ ។ ​

អត្ថបទសរសេរ ដោយ