ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១​ពាន់​គ្រាប់​រក​ឃើញ​នៅ​ជាប់​នឹង​ខ្លួន​ស្ត្រី​ម្នាក់​នេះ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ដកហូត​គ្រឿងញៀន​ខេ​ទឹកកក​២​ថង់​ធំ និង​យ៉ា​ម៉ា​ចំនួន​៩៩៦​គ្រាប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ លោក​វរសេនីយ៍ឯក ស…

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ដកហូត​គ្រឿងញៀន​ខេ​ទឹកកក​២​ថង់​ធំ និង​យ៉ា​ម៉ា​ចំនួន​៩៩៦​គ្រាប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សៀន សុ​ផា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ស្រី​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​បានដឹង​មុខសញ្ញា​ហើយដោយ​អនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​១៨៣ របស់​លោក ម៉​ម ច័ន្ទ​វ​ណ្ណះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​និង​សម្របសម្រួល​ដោយ​លោក សេង គី​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានអោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រឹបអូស​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មាន​ខេ​ទឹកកក​ចំនួន​២​ថង់​ធំ និង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​៩៩៦​គ្រាប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​នៅ​វេលា​ម៉ោង​១​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោ
ភ័ណ​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ