ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​តម្លៃ​250​លាន​ដុល្លារ​នៅ​សៀមរាប នឹង​ជំរុញ​កំណើន​ទេសចរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២៥០​លាន​ដុល្លារ​នៅ​ខេត្តសៀមរាប នឹង​ចាប់ផ្ដើម​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ស្រប​ពេល​អ្នក​អភិវឌ្ឍន៍​គម្រោង​នោះ​បាន​រៀបចំ​រួច​ជា​ស្រេច​នៅ​ទីតាំង និង​ផែនការ​របស់​ខ្លួន ។ ការ​អភិវឌ្ឍន៍​គម្រោង​មួយ​នេះ នឹង​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​ថែម​មួយ​កម្រិត​ទៀត ។…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២៥០​លាន​ដុល្លារ​នៅ​ខេត្តសៀមរាប នឹង​ចាប់ផ្ដើម​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ស្រប​ពេល​អ្នក​អភិវឌ្ឍន៍​គម្រោង​នោះ​បាន​រៀបចំ​រួច​ជា​ស្រេច​នៅ​ទីតាំង និង​ផែនការ​របស់​ខ្លួន ។ ការ​អភិវឌ្ឍន៍​គម្រោង​មួយ​នេះ នឹង​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​ថែម​មួយ​កម្រិត​ទៀត ។

បើ​តាម​លោក Rory Hunter នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​នៃ​គម្រោង​អភិវឌ្ឍន៍​កោះ​សង្សារ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​សណ្ឋាគារ Roosewood កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ថា ការ​អភិវឌ្ឍ​គម្រោង​នៅ​ខេត្តសៀមរាប​នេះ អាច​ចាត់​ទុក​ថា​ជា​គម្រោង​ធំ​មួយ​នៅ​កម្ពុជា ដែល​វា​នឹង​ទាក់ទាញ​ដល់​បណ្ដា​វិនិយោគិន​ធំ​ៗ​មក​ពី​ក្រៅប្រទេស និង​អាច​ជួយ​ជំរុញ​សកម្មភាព​វិនិយោគ​ក្នុង​ប្រទេស​នេះ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។ លោក​បញ្ជាក់​ថា ៖« គម្រោង​មួយ​នេះ នឹង​បង្ហាញ​ពិភពលោក​បានដឹង​ពី​ភាព​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ទេសចរណ៍​ផ្ទាល់​តែ​ម្ដង » ។

លោកស្រី អាន សុធី​តា នាយិកា​ក្រុមហ៊ុន​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ គម្រោង​អភិវឌ្ឍន៍​នេះ បាន​ចាប់ផ្ដើម​សិក្សា​អស់​រយៈពេល​៤​ឆ្នាំ​ហើយ ដើម្បី​យក​គម្រោង​ដែល​បាន​សិក្សា​ច្បាស់លាស់​នោះ​ទៅ​បង្ហាញ​អ្នក​អភិវឌ្ឍន៍​ពិត​ៗ ។ លោកស្រី​បន្ដ​ថា ៖« ពួក​យើង​បាន​កំណត់​ថា​អ្នកចូលរួម​ជាមួយ​ពួក​យើង ត្រូវ​តែ​ជា​អ្នក​អភិវឌ្ឍន៍​ពិត​ៗ និង​និយាយ​ឲ្យ​ចំ​ទៅ គឺជា​អ្នកមាន​លុយ​ដើម្បី​អភិវឌ្ឍន៍​ផ្ទាល់ខ្លួន​តែ​ម្ដង » ។ លោកស្រី​បញ្ជាក់​ថា មិនយូរ​ទៀត​នោះ​ទេ គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្តសៀមរាប​មួយ​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​បណ្ដើរ​ៗ​។ បើ​តាម​ការ​ប៉ាន់​ប្រមាណ​អាច​មួយ​ឆ្នាំ​ទៀត នឹង​ចាប់ផ្ដើម ប៉ុន្តែ​វា​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ អាស្រ័យ​លើ​ម្ចាស់​អភិវឌ្ឍន៍​ផ្ទាល់​ថា តើ​គាត់​អភិវឌ្ឍន៍​អ្វី ជា​សណ្ឋាគារ រី​សត ឬ​វីឡា និង​ត្រូវការ​ពេលវេលា​ប៉ុនណា​ដើម្បី​សាងសង់ ។

គួរ​បញ្ជាក់​ថា សៀមរាប​គឺជា​គោលដៅ​អភិវឌ្ឍន៍​សំខាន់​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​៣​របស់​កម្ពុជា បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ ការ​អភិវឌ្ឍន៍​ខេត្តសៀមរាប​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​មាន​សន្ទុះ​ខ្លាំង ដោយសារ​តែ​វា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ខេត្តសៀមរាប ក៏​មានការ​មមាញឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ