ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ប្រទះ​ឃើញ​ការុង​ថ្នាំ​ញៀន​១០​លាន​គ្រាប់

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​១០​លាន​គ្រាប់ បាន​ត្រូវ​សមត្ថកិច្ច​រឹបអូស​យក ទៅ​​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​សាវតារ​ម្ចាស់ ខណៈ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​រក​ត្រី​ក្នុង​ព្រៃ​ប្រទះ​ឃើញ​គេ​លាក់​ទុក​នៅ​ចម្ងាយ​ពី​ស្ថានីយតម្រួត​ប្រមាណ​១០០ ម៉ែត្រ ។ យោង​តាម​របាយការណ៍​ដែល​ទទួល​បាន…

ប្រទេស​ថៃ ៖ ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​១០​លាន​គ្រាប់ បាន​ត្រូវ​សមត្ថកិច្ច​រឹបអូស​យក
ទៅ​​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​សាវតារ​ម្ចាស់ ខណៈ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​រក​ត្រី​ក្នុង​ព្រៃ​ប្រទះ​ឃើញ​គេ​លាក់​ទុក​នៅ​ចម្ងាយ​ពី​ស្ថានីយតម្រួត​ប្រមាណ​១០០ ម៉ែត្រ ។

យោង​តាម​របាយការណ៍​ដែល​ទទួល​បាន ​គឺកាលពី​ថ្ងៃ​ទី​១៤ ខែតុលា វេលា​ម៉ោង​២​រសៀល​​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រប​មាត់​ស្ទឹង​ម៉ែ​ឡាវ បាន​ចេញ​ទៅ​រក​ត្រី​ដល់​ក្នុង​ព្រៃ​មួយ ក្នុងភូមិ​៣ ឃុំ​ដុ​ង​ម៉ាក់​ដាក់ ស្រុក​ម៉ែ​ឡាវ ខេត្ត​ឈៀងរ៉ៃ ចម្ងាយ​ពី​ស្ថានីយ​តម្រួត​ប្រហែល​១០០​ម៉ែត្រ ​និង​ចេញពី​ផ្លូវជាតិ​ប្រហែល​៨០​ម៉ែត្រ បាន​ប្រទះ​ឃើញ​មាន​ការុង​ជី​ជា​ច្រើន​ការុង​ដែល​ជន​មិន​ស្គាល់​មុខ​លាក់​ទុក​នៅ​ក្នុង​ព្រៃ ។

បន្ទាប់​ពី​ប្រទះ​ឃើញ ក៏​រាយការណ៍​ទៅ​សមត្ថ​កិច្ច ទើប​មានការ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ការុង​ជី​ទាំងអស់​មាន​ចំនួន​៥០ ដែល​ក្នុង​១​ការុង​ៗ​មាន​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២​សែន​គ្រាប់​សរុប​ទាំងអស់​មាន​ចំនួន​១០​លាន​គ្រាប់ ។

ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ទាំងនេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនសង្ស័យ​អាច​ដឹក​តាម​រថយន្ត​ធុន​ធំ ព្រោះ​នៅ​កន្លែង​ប្រទះ​ឃើញ​មាន​ស្នាមកង់​រថយន្ត ហើយ​ការ​លាក់​ទុក​នេះ​ទំនងជា
ជនសង្ស័យ​មិន​ទាន់​ហ៊ាន​នាំ​ចេញ​ដោយសារ​នៅ​ចម្ងាយ​តែ​ប្រមាណ​១០០​ម៉ែត្រ​ពី​ស្ថានីយ​​តម្រួត ដូច្នេះ​គេ​ត្រូវ​បង្ខំចិត្ត​លាក់​ទុក​សិន តែ​ក៏​ត្រូវ​បែក​ការណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ