ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ច្រើន​ឆ្នាំ​ព្រោះ​តែ​​ជម្លោះ… ពេល​នេះបើក​ច្រកព្រំដែនឡើង​វិញ

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ត្រូវ​បិទ​ជា​ច្រើន​ឆ្នាំ​ដោយសារ​ជម្លោះ​នៅ​ស៊ី​រី ច្រក​ទ្វារ​ព្រំដែន​មួយ​រវាង​ស៊ី​រី​និង​ផ្នែក​ខ្ពង់រាប​ហ្គោ​ឡង់​ត្រួតត្រា​ដោយ​អ៊ី​ស្រា​អែ​ល ព្រមទាំង​ផ្លូវថ្នល់​សំខាន់​ត​ភ្ជាប់​ជា​មួយ​​ប្រទេស​ហ្ស៊​ក​ដា​នី​ ត្រូវ​បើក​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៥​តុលា ដែល​បង្ហាញ​ពី​ភាព​កាន់តែ​រឹង​មាំ​ឡើង​វិញ​នៃ​របប​ក្រុង​ដា​ម៉ាស់​។ នា​វេលា​ព្រឹក​រថយន្ត​២​គ្រឿង​របស់​ អ​.​ស​.​ប ​បាន​បើក​ឆ្លងកាត់​បា​រ៉ា​ស់​ដែល​បើក​ដើម្បី​ធ្វើ​ដំណើរ​ពីស៊ី​រី​ឆ្ពោះទៅ​កាន់​ផ្នែក​ខ្ពង់រាប​ហ្គោ​ឡង់​កាន់កាប់​ដោយ​អ៊ី​ស្រា​អែ​ល​។…

ប្រទេស​ស៊ី​រី ៖ ត្រូវ​បិទ​ជា​ច្រើន​ឆ្នាំ​ដោយសារ​ជម្លោះ​នៅ​ស៊ី​រី ច្រក​ទ្វារ​ព្រំដែន​មួយ​រវាង​ស៊ី​រី​និង​ផ្នែក​ខ្ពង់រាប​ហ្គោ​ឡង់​ត្រួតត្រា​ដោយ​អ៊ី​ស្រា​អែ​ល ព្រមទាំង​ផ្លូវថ្នល់​សំខាន់​ត​ភ្ជាប់​ជា​មួយ​​ប្រទេស​ហ្ស៊​ក​ដា​នី​ ត្រូវ​បើក​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៥​តុលា ដែល​បង្ហាញ​ពី​ភាព​កាន់តែ​រឹង​មាំ​ឡើង​វិញ​នៃ​របប​ក្រុង​ដា​ម៉ាស់​។

នា​វេលា​ព្រឹក​រថយន្ត​២​គ្រឿង​របស់​ អ​.​ស​.​ប ​បាន​បើក​ឆ្លងកាត់​បា​រ៉ា​ស់​ដែល​បើក​ដើម្បី​ធ្វើ​ដំណើរ​ពីស៊ី​រី​ឆ្ពោះទៅ​កាន់​ផ្នែក​ខ្ពង់រាប​ហ្គោ​ឡង់​កាន់កាប់​ដោយ​អ៊ី​ស្រា​អែ​ល​។ ​ច្រក​ទ្ធា​រ​QOUNEITRA​ នោះ​ត្រូវ​បិទ​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ​។

មុន​នេះ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ខាងត្បូង​ច្រក​ទ្វារ​នោះ ក្រោយ​ពី​បិទ​អស់​រយៈពេល​៣​ឆ្នាំ​របាំង​លួស​ដែក​ពណ៌​ខ្មៅ​នៃ​ប៉ុស្តិ៍​ព្រំដែន​ស៊ី​រី​-​ហ្ស៊​ក​ដា​នី​ត្រូវ​បាន​បើក​នា​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក ដើម្បី​ឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​ពាក់​ស្លាក​លេខ​ហ្ស៊​ក​ដា​នី​បើក​ចូល​ទៅ​កាន់​ស៊ី​រី​។

​ច្រក​ទ្វារ​ព្រំដែន ស៊ី​រី ​ហៅ​ច្រក ​NASSIB ​ហើយ​ខាង​ហ្ស៊​ក​ដា​នី​ហៅ​ច្រក ​JABER ​មាន​ផ្លូវ​ថ្នល់​សំខាន់​មួយ​ត​ភ្ជាប់​ប្រទេស​ទាំង​២ ដែល​កាលពីដើម​ជា​ផ្លូវ​សំខាន់ ពុំ​ត្រឹម​សម្រាប់​ពាណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២​នោះ​ទេ តែ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ពា​ណិ​ជ្ជ​កម្ម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​និង​ឆ្ពោះទៅ​អឺរ៉ុប​ទៀត​ផង​។

ផ្ទុយ​ទៅ​វិញ​ច្រក​ទ្វារ ​QOUNEITRA​ នៅ​ខ្ពង់រាប​ហ្គោ​ឡង់​ត្ រូវ​បាន​ប្រើ​ជា​ពិសេស​ដោយ​បេសកកម្ម​ អ​.​ស​.​ប ទ​ទួល​បន្ទុក​ត្រួតពិនិត្យ​ការ​គោរព​បទ​ឈប់​បាញ់​គ្នា​រវាង​អ៊ី​ស្រា​អែ​ល​និង​ស៊ី​រី ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៧៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ