ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាជ្ញាធរ​មីន​ស្នើ​សុំ​ភាគី​ចិន​បញ្ជូន​ក្រុម​ជំនាញ​មីន​មក​ហ្វឹកហ្វឺន​ដល់​មន្ត្រី​មីន​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អាជ្ញាធរ​មីន​កម្ពុជា​បាន​ស្នើ​សុំ​ភាគី​ចិន​បញ្ជូន​អ្នកជំនាញ​ដោះ​មីន​មក​ជួយ​បណ្តុះបណ្តាល​មន្ត្រី​មីន​កម្ពុជា និង​ថ្នាក់​តំបន់ ។ ការ​ស្នើ​សុំ​នេះ​កំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​លើ​ផ្នែក​ហ្វឹកហ្វឺន​មីន​របស់​គណៈប្រតិភូ​កម្ពុជា​នៃ​អាជ្ញាធរ​មីន​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​មាន​សិក្ខាកាម​អន្តរជាតិ មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អាស៊ាន​ចូលរួម​ផង​ដែរ ។ លោកនាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អាជ្ញាធរ​មីន​កម្ពុជា​បាន​ស្នើ​សុំ​ភាគី​ចិន​បញ្ជូន​អ្នកជំនាញ​ដោះ​មីន​មក​ជួយ​បណ្តុះបណ្តាល​មន្ត្រី​មីន​កម្ពុជា និង​ថ្នាក់​តំបន់ ។ ការ​ស្នើ​សុំ​នេះ​កំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​លើ​ផ្នែក​ហ្វឹកហ្វឺន​មីន​របស់​គណៈប្រតិភូ​កម្ពុជា​នៃ​អាជ្ញាធរ​មីន​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​មាន​សិក្ខាកាម​អន្តរជាតិ មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អាស៊ាន​ចូលរួម​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​២​អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ថា​«​ក្នុង​ដំណើ​ទស្សនៈកិច្ច​ផ្លូវការ​របស់​ប្រតិភូ​អាជ្ញាធរ​មីន និង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ចុង​ស​ប្តា​ហ៍​មុន​នេះ​នៅ​ឯ​ប្រទេស​ចិន​គឺ​ខាង​កម្ពុជា​បាន​ស្នើ​សុំ​ភាគី​ចិន​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​បោសសំអាត​មីន​មក​ធ្វើ​បទ​ឧ​ទេ្ទ​សនាម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​គ្រប់គ្រង​ចំការ​មីន ដែល​មាន​សិក្ខាកាម​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ នៅ​ដើមឆ្នាំ​២០១៩ ។ លោក​ថា ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ កម្ពុជា​ក៏​បាន​អញ្ជើញ​សិក្ខាកាម​ចិន​២​រូប​មក​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ​ផង​ដែរ​» ។

លោក សែ​ម សុវណ្ណ​នី អោយ​ដឹង​ទៀត​ថា ខាង​ភាគី​ចិន​បាន​ឯកភាព​ទទួលយក​សំណើ​នេះ ដូច្នេះ​កម្ពុជា​នឹង​ផ្ញើ​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ដោយ​ត្រង់​តែ​ម្តង ទៅ​ក្រសួង​ការពារ​ចិនតា​មរយៈ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នើ​សុំ​អញ្ជើញ​ប្រតិភូ​ចិន មក​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ជាតិ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ផង​ដែរ ។

យោង​តាម​លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី លោក វ៉ាង ជី​ន​រុង នាយក​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្រសួងការពារជាតិ​ចិន​បាន​បញ្ជាក់​ថា «​ក្រសួងការពារជាតិ​ចិន យល់ព្រម​នឹង​បញ្ជូន​យោធា​ចា​រ្យ​ជំនាញ​គ្រប់គ្រង​ចំការ​មីន មក​ចូលរួម​ធ្វើ​បទឧទ្ទេសនាម សម្រាប់​វគ្គ​ហ្វឹកហ្វឺន​ដ៏​មាន​សារៈសំខាន់​នេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​» ។

លោក​បញ្ជាក់​បន្ថែម​ថា ភាគី​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​គាំទ្រ​ប្រចាំឆ្នាំ​ដល់​គម្រោង​បង្កើត​សមត្ថភាព ដល់​សិក្ខាកាម​កម្ពុជា​ក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​មក​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ ។

លោក វ៉ាង ជី​ន​រុង មាន​ប្រសាសន៍​ទៀត​ថា ជា​ប្រចាំឆ្នាំ​ភាគី​ចិន​មាន​វគ្គ​ហ្វឹកហ្វឺន​ក្នុង​-​ក្រៅប្រទេស​ប្រចាំឆ្នាំ​ដល់​សិក្ខាកាម​នៃ​កង​យោធពលខេមរភូមិន្ទ​ចំនួន​២០០​នាក់​ក្នុង​១​ឆ្នាំ និង​មានការ​ផ្តល់​ជូន​ម៉ាស៊ីន​រាវ​មីន​ជម្រៅ​រាក់​ជ្រៅ អាវ​ការពារ​ធុន​ស្រាល​-​ធ្ងន់ និង​សម្ភារ​បោសសំអាត​មីន​សម្រាប់​បំរើ​អោយ​ការ​បោសសំអាត​មីន​មនុស្សធម៌ ។

ទាក់ទិន​ទៅ​នឹង​វគ្គ​ហ្វឹកហ្វឺន​ផ្នែក​គ្រប់គ្រង​ចំការ​មីន កម្ពុជា​បាន​បើក​វគ្គ​កាលពី​លើក​ទី​១​ម្តង​រួច​មក​ហើយ ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ដែល​មាន​សិក្ខាកាម​មក​ពី​ប្រទេស​ក្នុង​តំបន់ និង​អាស៊ាន ដែល​មាន​សិក្ខាកាម​ជាង​៣០​នាក់​ចូលរួម​ផង​ដែរ ៕

កែសម្រួលដោយ