ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជនប្រដាប់អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរនាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​១ នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ​សាន សៅ​រី មក​សាកសួរ​បន្ថែម​រឿង​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​១ នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ​សាន សៅ​រី មក​សាកសួរ​បន្ថែម​រឿង​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត បទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ បទ​ផលិត ឬ​ធ្វើ​ចរាចរ​អាវុធ​គ្រឿងផ្ទុះ និង គ្រាប់រំសេវ​គ្រប់​ប្រភេទ ។

សូម​បញ្ជាក់​ថា ក្នុង​សំណុំរឿង​នេះ​ដែរ គឺ​មាន​ជនជាប់ចោទ​សរុប​ចំនួន​១១​នាក់ ក្នុង​នោះ​គេ​ស្គាល់ឈ្មោះ​ចំនួន​៩​នាក់ ចំណែក​២​នាក់​ដែល​ទើប​ចាប់​បាន កាលពី​ថ្ងៃ​ទី​៤ ខែតុលា នៅ​ខេត្ត​ប៉ៃលិន គឺ​មិន​បានដឹង​ឈ្មោះ​នោះ​ទេ ។ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភាវ​រៈកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បាន​ចាប់ខ្លួន​មេ​ក្លោ​ង​ម្នាក់​ទៀត ពាក់ព័ន្ធ​ទៅ​នឹង​មនុស្ស​ប្រុស​ស្រី​៨​នាក់ ដែល​មាន​អតីត​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ​ជាមួយ​និង​អាវុធ​ចំនួន​២៨​ដើម​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តព្រះវិហារ ។

ជនសង្ស័យ​រូប​នោះ​មានឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី (BDIN THORNGDI) ហៅ​ដួង ហៅ​ក្រូច ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ចាប់ខ្លួន ហើយ​សមត្ថកិច្ច​បាន​ដកហូត​អាវុធ​អាកា​១​ដើម កាំភ្លើងខ្លី​១​ដើម គ្រាប់បែក និង​ឧបករណ៍​យោធា​មួយ​ចំនួន​ទៀត ។

សូម​ជម្រាប​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ម្នាក់​អតីត​ជា​សង្ឃ រួម​ទាំង​អាវុធ​អាកា​២៨​ដើម កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភាវ​រៈកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍ ។

ក្រោយ​សាកសួរ​ពួក​គេ​ត្រូវ​បាន​ចោទ​ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត បទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ បទ​ផលិត ឬ​ធ្វើ​ចរាចរ​អាវុធ​គ្រឿងផ្ទុះ និង គ្រាប់រំសេវ​គ្រប់​ប្រភេទ តាម​មាត្រា​៤៨៥ មាត្រា​៤៨៦ និង មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​មនុស្ស​ទាំង​ប្រាំបី​នាក់​មាន​១-​ឈ្មោះ​សៀង វណ្ណ​ឌឿ​ន ២-​ឈ្មោះ​វ៉​ន ឡេ​ង ៣-​ឈ្មោះ​វ៉​ន សា​វណ្ណ ៤-​ឈ្មោះ​ថន សា​ម៉េ​ត ៥-​ឈ្មោះ​ហេង ហៃ (​ស្រី​) ៦-​ឈ្មោះ​ណុ​ប វ៉ុ​ន ៧-​ឈ្មោះ​សាន សៅ​រី និង​៨-​ឈ្មោះ​ប៉ែន ប៊ុ​ន​ធឿ​ន ៩-​ឈ្មោះ​ប្តិ​ន្តិ៍ ថង​ឌី (BDIN THORNGDI) ហៅ​ដួង ហៅ​ក្រូច ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​មេខ្លោង​) ៕

កែសម្រួលដោយ