ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ម្ចាស់​ផ្ទះភ័យលស់ព្រលឹង​យ៉ាង​ណា​ លែង​បុក​ចូល​ផ្ទះទាំង​ព្រឹក (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​បើក​គេច​យានយន្ត​ដែល​បើកបរ​ឆ្លងកាត់​ផ្លូវ​ក៏បាន​ជ្រុល​ចង្កូត ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​អោយ​បាក់​ទ្វាររបង​និង​កាំជណ្តើរ រង​ការ​ខូចខាត ហេតុការណ៍​នេះ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​បើក​គេច​យានយន្ត​ដែល​បើកបរ​ឆ្លងកាត់​ផ្លូវ​ក៏បាន​ជ្រុល​ចង្កូត ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​អោយ​បាក់​ទ្វាររបង​និង​កាំជណ្តើរ រង​ការ​ខូចខាត ហេតុការណ៍​នេះ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៥៩៨ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

រថយន្ត​ដឹក​ឥដ្ឋ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៥៩៨០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ឡើយ រួម​ដំណើរ​ជាមួយ​កម្មករ​ចំនួន​៣​នាក់​ទៀត​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​ទេ ស្រាប់តែ​រថយន្ត បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​ចូល​ផ្ទះ បណ្តាល​អោយ​បាក់​កាំជណ្តើរ​និង​បាក់​ទ្វារ​ដែក តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​ឡើយ​។

តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ ដែល​បណ្តាល​អោយ​គ្រោះថ្នាក់​ដោយសារ​តែ​បើក​គេច​ម៉ូតូ​និង​រថយន្ត ដែល​ឆ្លងកាត់​ពីមុខ ក៏បាន​ទាញ​ចង្កូត​គេច ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ផ្ទះ​តែ​ម្តង ។ បន្ទាប់​ពី​គ្រោះថ្នាក់​ម្ចាស់​រថយន្ត​ដឹក​ឥដ្ឋ​ក៏បាន​សម្របសម្រួល​ជាមួយ​ភាគី​ម្ចាស់ផ្ទះ​ជួយ​ជួសជុល​ដើម្បី​បញ្ចប់រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ