ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ស្ថាបនិក ​MICROSOFT​ ទទួលមរណភាពហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​១៥ ​តុលា ២០១៨ ​នៅ​សហរដ្ឋអាមេរិក គេ​បាន​ប្រកាស​ពី​មរណ​ភាព​របស់​លោក​ PAUL ALLEN សហ​ស្ថាបនិក​បង្កើត…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​១៥ ​តុលា ២០១៨ ​នៅ​សហរដ្ឋអាមេរិក គេ​បាន​ប្រកាស​ពី​មរណ​ភាព​របស់​លោក​ PAUL ALLEN សហ​ស្ថាបនិក​បង្កើត ​MICROSOFT​ជាមួយ​លោក​​ប៊ី​ល​ហ្គេ​ត​ កាលពី​ឆ្នាំ​១៩៧៥​។

សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​សហគ្រាស VULCAN VENTURES ​របស់​លោក ហើយ​ចុះហត្ថលេខា​រួម​គ្នា​ដោយ​គ្រួសារ​លោក រៀបរាប់​ថា លោក​ PAUL ALLEN​ អាយុ​៦៥​ឆ្នាំ បាន​ទទួលមរណភាព​ហើយ​ក្រោយ​ពី​លោក​កើត​ជំងឺមហារីក​ឈាម​ហៅ​LYMPHOME NON HODGKINIEN​។

ក្នុង​សេចក្ដី​ប្រកាស​ក្រុមហ៊ុន ​VULCAN VENTURES​ បាន​គូសបញ្ជាក់​ថា ជាមួយ​ទុក្ខ​ក្រៀម​ក្រំ​ធំធេង​ក្រៃ​លែង ដែល​យើង​សូម​ប្រកាស​ពី​មរណភាព​នៃ​ស្ថាបនិក​របស់​យើង​លោក PAUL ALLEN សហ​ស្ថាបនិក​របស់​MICROSOFT​​។

ព័ត៌មាន​អំពី​ជំងឺ​របស់​លោក​ PAUL ALLEN ​លេចឮ​កាលពីដើម​ខែតុលា​ថា ជំងឺ​នោះ​របស់​​លោក​ទទួល​ការ​ព្យាបាល​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០០៩ ដោយ​កាលនោះ​ក្រុម​គ្រូពេទ្យ​ធ្លាប់​អះអាង​ពី​សុទិដ្ឋិនិយម​។

ចំណែក​ប្អូនស្រី​លោក គឺ​លោកស្រី​ JODY​ ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្សាយ​ដោយ​ក្រុមហ៊ុន​VULCAN VENTURES​ ដែរ និយាយ​ថា បងប្រុស​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​បំផុត​។

លោក ​PAUL ALLEN បាន​ចាក​ចេញពី​បណ្ដា​តំណែង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​MICROSOFT​ កាលពី​ឆ្នាំ​១៩៨៣ ដើម្បី​ទៅ​បង្កើត ​និង​ដឹកនាំ​ក្រុមហ៊ុន​វិនិយោគ​VULCAN VENTURES ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង SEATTLE​ ជាទី​ក្រុង​កំណើត​របស់​​លោក​។ ​ក្រុមហ៊ុន​លោករ​កស៊ី​ដាក់​ទុន​ក្នុង​ផ្នែក​វប្បធម៌ អចលនទ្រព្យ បណ្ដាញ​ផ្សព្វ​ផ្សាយ ​និង​កីឡា​ ហើយ​ទ្រព្យសម្បត្តិ​របស់​លោក តាម​ទស្សនាវដ្ដី​ FORBES ​ថា ​មាន​ប្រមាណ​​ជា​២០,៣​ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ