រាជធានីភ្នំពេញ៖ ទីបំផុតតួនាទីនៃការមើលថែរក្សាផ្ទៃមុខ គឺត្រូវទំលាក់ទៅឲ្យសាប៊ូ Skin7 ដែលល្បីល្បាញយ៉ាងខ្លាំង ជាក់ស្តែងតារាសម្តែងប្រុសថៃ លោក ប៊យ ប៉ាក់កន បានឆ្លងដែនមកដល់ប្រទេសកម្ពុជា ដោយបានផ្ញើសារជូនសុភាពនារី-បុរស ជ្រើសរើសយសាប៊ូ Skin7 សម្រាប់ភាពទន់ ភ្លឺស្រស់ថ្លា និងគ្មានស្នាមជ្រួញ ។
ជាមួយនិងភាពពិសេសពិសាលដែលចង់ផ្តល់ជូននូវភាពភ្លឺស្រស់ថ្លា គ្មានស្នាមជ្រួញសាប៊ូ Skin7 ធ្វើឲ្យសុភាពបុរស សុភាពនារីសម័យ នេះមើលទៅមានទំនុកចិត្តគ្រប់កិច្ចការងារ ដោយរូបមន្តពិសេស សាប៊ូ Skin7 នេះ មានភាពទន់ល្មើយ ធ្វើការសម្អាតផ្ទៃមុខយ៉ាងគ្រប់ចំណុចប្រកបដោយសុវត្ថិភាព។
សុភាពបុរស សុភាពនារីណា ដែលមានបញ្ហាស្បែកមុខ ឬ ខ្លួន ដែលមានស្នាមមុន ភាពស្រអាប់ និង ស្នាមជ្រួញផ្សេងៗ សាកប្រើសាប៊ូដែលឆ្នៃចេញមកយ៉ាងទន់ល្មើយសម្រាប់ស្បែកមុខមួយនេះ ស្បែក និងមើលទៅប្រសើរជាងមុន ដែលសំខាន់មកព្រមជាមួយសារធាតុចម្រាញ់ ដូចជា មាស ម្សៅពេជ្រ ម្សៅគុជ សំបកសូត្រ ដែលជ្រាបចូលយ៉ាងជ្រៅក្នុងស្បែក បំប៉នគ្រប់ស្រទាប់ស្បែកអោយ ស្អាត ភ្លឺចែងចាំង គ្មានបញ្ហាស្បែក ។
ហើយការមកដល់ប្រទេស កម្ពុជាលើកនេះដែរ Skin7 មិនធ្វើឲ្យប្រិយមិត្តខកបំណងយ៉ាងពិតប្រាកដ ដោយយើងបាននាំភាពសប្បាយរីករាយ និងការកម្សាន្ត បូករួមជាមួយស្នាមញញឹម មកផ្ញើជូន ដែលពិសេសបំផុតនោះ គឺជាការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍ពីតារាចម្រៀងកម្លោះ ស្រស់សង្ហា ២រូប គឺលោក សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឍ ។ អ្វីដែលមិនអាចរំលងបាននោះ គឺឈុតឆាកសំខាន់ជាមួយកម្លោះតួឯកសង្ហាគឺលោក ប៊យ ប៉ាក់កន និងភាពរីករាយគ្មានពេលបញ្ចប់ ។
ខាងអ្នកគ្រប់គ្រង ប្រេន Skin7 ភៈរិណា ដេឆាក់ថាក់វីវ៉ាត់ បានប្រាប់ថា មានអារម្មណ៍សប្បាយចិត្តណាស់ដែលមានឱកាសបាននាំមកនូវផលិតផលល្អៗមកផ្តល់ជូនបងប្អុនកម្ពុជា និងសង្ឃឹមថានិងទទួលបានការស្វាគមន៍យ៉ាងល្អដែលខាងប្រេនរបស់យើងចេញមកផ្តល់ជូនអតិថិជន។
បន្ថែមពីនេះលោក ប៊យ ប៉ាកកន បានប្រាប់ឲ្យដឹងថា នេះជាលើកទី ២ ហើយដែលលោកបានមកប្រទេសកម្ពុជា ហើយមានអារម្មណ៍រំភើប និង សប្បាយដែលបានជួបជាមួយនិងអ្នកគាំទ្រលោកនៅប្រទេសកម្ពុជា។ មួយវិញទៀតលោកពិតសប្បាយចិត្តដែលលោកគឺជា Presenter អោយផលិតផល Skin7 ដ៏ល្បីមួយនេះ៕ ដោយសហការ

ចែករំលែកព័តមាននេះ