ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ប្រទេស​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ក្រសួងការពារជាតិ​ចិន​ថា កងទ័ព​ចិន ម៉ា​ឡេ​ស៊ី ​និង​ថៃ​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម​មួយ​នៅ​ម៉ា​ឡេ​ស៊ីនា​ខែតុលា​នេះ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការពារជាតិ​ចិន​និយាយ​ថា សមយុទ្ធ​យោធា​រួម​នេះ​មាន​ឈ្មោះ​ថា «​សន្តិភាព​ និង​មិត្តភាព​២០១៨»…

ប្រទេស​ចិន ៖ យោង​តាម​ក្រសួងការពារជាតិ​ចិន​ថា កងទ័ព​ចិន ម៉ា​ឡេ​ស៊ី ​និង​ថៃ​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម​មួយ​នៅ​ម៉ា​ឡេ​ស៊ីនា​ខែតុលា​នេះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការពារជាតិ​ចិន​និយាយ​ថា សមយុទ្ធ​យោធា​រួម​នេះ​មាន​ឈ្មោះ​ថា «​សន្តិភាព​ និង​មិត្តភាព​២០១៨» ​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២០ ​ទៅ​២៩ ​ខែតុលា​ ក្នុង​រដ្ឋ​២​របស់​ម៉ា​ឡេ​ស៊ី ​និង​ក្នុង​តំបន់​សមុទ្រ​។​ សរុប​ទាហាន​ចិន​៦៩២​នាក់​ នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នោះ បន្ថែម​នាវាចម្បាំង​៣​គ្រឿង ឧ​ទ្ថ​ម្ភា​គ​ចក្រ​២​គ្រឿង យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន ​IL-76​ ចំនួន​៣​គ្រឿង​ព្រមទាំង​រថយន្ត​៤​គ្រឿង​។

សេចក្ដី​ប្រកាស​បន្ត​ថា ​សមយុទ្ធ​នោះ​សំដៅ​បង្ហាញ​ថែម​ទៀត​ពី​ឆន្ទៈ​រួម​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​៣ ថែរក្សា​សន្តិភាព ​និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ពង្រឹង​ការ​ផ្លាស់​ប្ដូរ​គ្នា​និង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​កែ​លម្អ​សមត្ថភាព​ឆ្លើយ​តប​រួម​គ្នា​ចំពោះ​ការ​គំរាមកំហែង​ផ្សេង​ៗ​ដល់​សន្តិសុខ ហើយ​ពុំ​សំដៅ​ប្រឆាំង​ប្រ​ណាមួយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ