ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជវង្ស​អង់គ្លេស​រៀប​អភិសេក​ជាមួយ​រាស្ត្រ​សាមញ្ញ

5 ឆ្នាំ មុន

ព្រះ​នាង​យូ​ជី​នី​ (Eugenie) ព្រះ​ធីតា​អង្គ​តូច​របស់​ព្រះ​អង្គ​ម្ចាស់​អេ​ន​ដ្រូ នៃ​ចក្រភព​អង់គ្លេស​បាន​រៀប​អភិសេក​ជាមួយ​គូស្នេហ៍​ជា​រា​ស្ត​សាមញ្ញ ចាត់​ទុក​ថា​ជា​រាជវង្ស​អង់គ្លេស​អង្គ​ទី​២​ហើយ​បាន​រៀប​អភិសេក​នៅ​ក្នុងឆ្នាំនេះ ។ ព្រះ​នាង​យូ​ជី​នី មាន​ព្រះ​ជន្ម​២៨​ព្រះ​វស្សា​បុត្រី​របស់​ព្រះ​អង្គ​ម្ចាស់​អេ​ន​ដ្រូ និង​អតីត​ព្រះ​ជាយា​Sarah Ferguson…

ព្រះ​នាង​យូ​ជី​នី​ (Eugenie) ព្រះ​ធីតា​អង្គ​តូច​របស់​ព្រះ​អង្គ​ម្ចាស់​អេ​ន​ដ្រូ នៃ​ចក្រភព​អង់គ្លេស​បាន​រៀប​អភិសេក​ជាមួយ​គូស្នេហ៍​ជា​រា​ស្ត​សាមញ្ញ ចាត់​ទុក​ថា​ជា​រាជវង្ស​អង់គ្លេស​អង្គ​ទី​២​ហើយ​បាន​រៀប​អភិសេក​នៅ​ក្នុងឆ្នាំនេះ ។

ព្រះ​នាង​យូ​ជី​នី មាន​ព្រះ​ជន្ម​២៨​ព្រះ​វស្សា​បុត្រី​របស់​ព្រះ​អង្គ​ម្ចាស់​អេ​ន​ដ្រូ និង​អតីត​ព្រះ​ជាយា​Sarah Ferguson បាន​រៀប​អភិសេក​ជាមួយ​លោក​Jack Brooksbank ដែល​បាន​សេពគប់​គ្នា​ចំនួន​៧​ឆ្នាំ នៅ​ឯ​វិហារ​«Saint George» ក្នុង​ព្រះរាជវាំង​«Windsor» កាលពី​ថ្ងៃ​ទី​១២ តុលា​២០១៨ ។

ទ្រង់​គឺជា​ព្រះរាជ​វង្សានុវង្ស​ទី​២ បាន​រៀប​អភិសេក​នៅ​ក្នុងឆ្នាំនេះ​បន្ត​ពី​ព្រះ​អង្គ​ម្ចាស់​ហែ​រី ជាមួយ​ព្រះ​នាង​Meghan Markle នៅ​ឯ​វិហារ​ដូច​គ្នា​កាលពី​ថ្ងៃ​ទី​១៩ ឧសភា​កន្លង​មក ។

«​ដឹ សាន់​» ផ្សាយ​ថា​សម្ដេចព្រះ​រាជិនី អេ​លី​ហ្សា​ប៊ែ​តទី​២ នៃ​ចក្រភព​អង់គ្លេស​ជា​ព្រះ​អយ្យការ​របស់​ព្រះ​នាង យូ​ជី​នី រួម​ទាំង​ព្រះរាជ​វង្សានុវង្ស​របស់​អង់គ្លេស​ទាំងអស់​បាន​ចូលរួម​ក្នុង​ពិធី​នេះ​យ៉ាង​ឱឡារិក ។ លើស​ពី​នេះ​ក៏​មាន​តារា​សម្តែង ល្បី​ៗ​ចូលរួម​យ៉ាង​កុះករ​នៅ​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ចំនួន​១.២០០​នាក់​ក្នុង​ពិធី​រៀប​អភិសេក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ