ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ហើយ​បើក​រត់គេច ផ្អើល​សមត្ថកិច្ច​៣​ខណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​សន្លប់​ស្តូក រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ជា​ច្រើន​គីឡូម៉ែត្រ​ត្រូវ​បាន​សមត្ថកិច្ច​ចំនួន​៣​ខណ្ឌ​តាម​ដេញ​ឃាត់​បាន​ភ្លាម​ៗ ព្រមទាំង​អ្នកបើកបរ​ផង​ដែរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ​ខែតុលា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចំណុច​កែង​ស្តុ​ប​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​សន្លប់​ស្តូក រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ជា​ច្រើន​គីឡូម៉ែត្រ​ត្រូវ​បាន​សមត្ថកិច្ច​ចំនួន​៣​ខណ្ឌ​តាម​ដេញ​ឃាត់​បាន​ភ្លាម​ៗ ព្រមទាំង​អ្នកបើកបរ​ផង​ដែរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ​ខែតុលា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចំណុច​កែង​ស្តុ​ប​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-២១៩៦​បើកបរ​ដោយ​បុរស​ម្នាក់ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក កណ្តាល 1J-0825 បើកបរ​ដោយ​បុរស​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ជាមួយ​ម៉ូតូ​រង​គ្រោះ ។

ស្រាប់តែ​រថយន្ត​បាន​បាន​បើក​បុក​ពីក្រោយ​ម៉ូតូ ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​បែកក្បាល​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង ចំណែកឯ​រថយន្ត​បង្ក​ខាងលើ​បាន ព្យាយាម​បើក​រត់ តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ទាក់ទង​ទៅ​កំលាំង​នគរបាល​ខណ្ឌ​សែន​សុខ​នឹង​ខណ្ឌទួលគោក​ដើម្បី​ឃាត់​រថយន្ត​បង្ក​ខាងលើ​បាន​នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ច្រកចូល​វត្ត នាគ​វ័​ន្ត ស្ថិត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ពេល​ឃាត់​រថយន្ត​បង្ក​ខាងលើ​បាន​ហើយ ខណ្ឌ​ពោធិ៍​សែន​ជ័យ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន បើករថយន្ត ត្រឡប់​មក​គោលដៅ​ចាស់​វិញ​ដើម្បី​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​។

ក្រោយ​ពេល​កើតហេតុ​ភាគី រថយន្ត​បង្ក​ខាងលើ​បាន​មក​ដោះស្រាយ​ជាមួយ​តំណាង​ជន​រង​គ្រោះ​ដែរ តែ​ដោយសារ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេក​មិន​ទាន់​បាន​ដោះស្រាយ​ភ្លាម​ៗ​នោះ​ទេ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ