ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទទួល​គ្រូ​ប្រដៅ​សាសនា​ដែល​តួ​ក​គី​ដោះ​លែង​​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​តុលា​បាន​ទទួល​នៅ​ឯ​សេត​វិមាន គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក លោក​ ANDREW BRUNSON​ក្រោយ​​ការ​ដោះ​លែង​រូប​លោក ដែល​លោក​ត្រាំ​ចាត់​ទុក​ថា ​នោះ​ជា​ជំហាន​ធំ​មួយ​ដើម្បី​កែ​លម្អ​ទំនាក់ទំនង​ដែល​តានតឹង​ខ្លាំង​ជាមួយ​ក្រុង​អង់កា​រ៉ា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​តុលា​បាន​ទទួល​នៅ​ឯ​សេត​វិមាន គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក លោក​ ANDREW BRUNSON​ក្រោយ​​ការ​ដោះ​លែង​រូប​លោក ដែល​លោក​ត្រាំ​ចាត់​ទុក​ថា ​នោះ​ជា​ជំហាន​ធំ​មួយ​ដើម្បី​កែ​លម្អ​ទំនាក់ទំនង​ដែល​តានតឹង​ខ្លាំង​ជាមួយ​ក្រុង​អង់កា​រ៉ា បន្ទាប់​ពី​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​មួយ​រវាង​ប្រទេស​ទាំង​២​មក​។

ក្នុង​ការិយាល័យ​ពងក្រពើ អង្គុយ​ក្បែរ​គ្រូ​ប្រដៅ​សាសនា​ជា​អតីត​អ្នកទោស​រូប​នេះ លោក​ត្រាំ​បាន​ថ្លែងអំណរគុណ​ដល់​សម​ភាគី​តួ​ក​គី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​ជួយ​ឲ្យ​សម្រេច​បានការ​ដោះ​លែង​នេះ​។

ទោះបីជា​លោក​អះអាង​ជា​ថ្មី​ថា​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​អាជ្ញាធរ​តួ​ក​គី​ដើម្បី​ឲ្យ​ទទួល​បានការ​ដោះ​លែង​នោះ​ក្ដី ក៏​លោក​ត្រាំ​បាន​សន្យា​ធ្វើការ​សិក្សា ពី​អនាគត​នៃ​ទណ្ឌកម្ម​ទាំងឡាយ​ដែល​បាន​ដាក់​នា​ឱកាស​នៃ​ការ​គាបសង្កត់​លើ​តួ​ក​គី​។​មុន​នេះ​បន្តិច​តាម​TWITTER​លោក​ត្រាំ​វាយតម្លៃ​ថា ការ​ដោះ​លែង​នេះ​អាច​នាំ​ទៅ​រក​ទំនាក់ទំនង​ល្អ​ឡើង​វិញ​រហូត​ដល់​ប្រសើរ​បំផុត​ទៀត​ផង​។

ចំណែក​ប្រធានាធិបតី​តួ​ក​គី​វិញ​បាន​ឆ្លើយ​តប​វិញ ដោយ​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​មួយ បន្ទាប់​ពី​លោក​បាន​លើក​ពី​ឯករាជ្យ​ភាព​នៃ​តុលាការ​របស់​ប្រទេស​លោក​មក​។

មក​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន​កាលពី​ថ្ងៃ​ទី​១៣​តុលា បន្ទាប់​ពី​ជាប់​ឃុំឃាំង​រយៈពេល​យូរ​និង​បន្ទាប់​ពី​ឈប់​សំចត​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ លោក​BRUNSON​បាន​សម្ដែង​ការ​អរគុណ​ខ្លាំង​បំផុត​ចំពោះ​លោក​ត្រាំ​និង​រដ្ឋាភិបាល​របស់​លោក​ព្រមទាំង​សមាជិក​សភា​អា​មេ​រិ​ក​ជា​ច្រើន​រូប ដែល​រួម​កម្លាំង​គ្នា​ជួយ​លោក​ឲ្យ​រួច​ពី​ការ​ឃុំឃាំង​។

តុលាការក្រុង​ALIAGA​តំបន់​IZMIR​តួ​ក​គី កាលពី​ថ្ងៃ​ទី​១២​តុលា បាន​កាត់ទោស​គ្រូ​ប្រដៅ​សាសនា​រូប​នេះ ដាក់គុក​៣​ឆ្នាំ​និង​១​ខែ​ពី​បទ​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​អង្គការ​ភេរវកម្ម ពួក​បំបែក​ខ្លួន​និយម​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន​និង​បណ្ដាញ​របស់​លោក FETHULLAH GULEN​ដែល​ក្រុង​អង់កា​រ៉ា​ចោទ​ថា ជា​អ្នក​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ពុំ​សម្រេច​កាលពី​ឆ្នាំ​២០១៦​។​ការ​ចោទប្រកាន់​ទាំងនេះ ត្រូវ​បាន​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​អាយុ​៥០​ឆ្នាំ​រូប​នេះ​បដិសេធ​ទាំងស្រុង​។

ទោះជា​មានការ​កាត់ទោស​បែប​នេះ​ក្ដី តុលាការ​តួ​ក​គី​បាន​ដោះ​លែង​រូប​លោក​ភ្លាម​ៗ​ដោយ​គូសបញ្ជាក់​ជា​ពិសេស​ថា លោក​បាន​ឆ្លងកាត់​ការ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ​និង​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​ជាង​២​ខែ​រួច​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ