ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​សែងបុរសមិនស្គាល់អត្ត​សញ្ញាណ​ម្នាក់ដាក់ទៅកៀនផ្លូវម្តុំ​ណតប្រ៊ីដ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​ស្រវឹង​បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ខ្សែភ្លើង​ដែល​នៅ​លើ​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ តុលា ២០១៨ នៅ​លើ​ផ្លូវ​ណ​ត​ប្រ៊ី​ដ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​ស្រវឹង​បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ខ្សែភ្លើង​ដែល​នៅ​លើ​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ តុលា ២០១៨ នៅ​លើ​ផ្លូវ​ណ​ត​ប្រ៊ី​ដ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ពេល​រង​របួស​ភ្លាម​ៗ​នោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​បាត់​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ គេ​ឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ឌ្រី​​ម​សង់ ធុន​​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១B-១៩៦៣ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ខាង​លើក៏​ជ្រុល​ទៅ​បុក​បង្គោល​ខ្សែភ្លើង​ដែល​នៅ​លើ​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​ប្រកាច់​រង​របួសធ្ងន់​ភ្លាម​ៗ ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​សែង​ដាក់​ទៅ​កៀន​ផ្លូវ ហើយ​ទំនាក់ទំនង​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ដោយ​ឡែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​មក​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ
បាល​ខណ្ឌ​សែន​សុខ​រង់ចាំ​ម្ចាស់​មក​ទទួលយក​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ