ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​មនុស្ស​ម្នាក់ និង​៣​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ក្លិប​កំសាន្ត​មួយ​កន្លែង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្នងការ​នគរបាល​ខេត្តកណ្ដាល​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​ប្រាប់​តាម​ប្រ​ព​ន្ធ័ WhatsApp អោយ​ដឹង​ថា ខណៈ​នេះ​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ក្លិ​ប​កំសាន្ដ​ដែល​កំពុង​សាងសង់​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ពញា​ឭ…

ខេត្តកណ្តាល ៖ ស្នងការ​នគរបាល​ខេត្តកណ្ដាល​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​ប្រាប់​តាម​ប្រ​ព​ន្ធ័ WhatsApp អោយ​ដឹង​ថា ខណៈ​នេះ​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ក្លិ​ប​កំសាន្ដ​ដែល​កំពុង​សាងសង់​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ពញា​ឭ ខេត្តកណ្ដាល បង្កឱ្យមានការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នាប្រសាច និងបណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួស​៣​នាក់ ។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ជាង​ផ្សា​ដែក ដែល​កំពុង​តែ​ជួស​ជុល​នៅ​ខាងក្នុង​ក្លិប​កំសាន្ដ​មួយ​នោះ ស្រាប់តែ​ឆ្លង​ចរន្ដអគ្គិសនី​ឆេះ​តែ​ម្ដង ។ ពេល​នេះ​កម្លាំង​សមត្ថ​កិច្ចកំពុង​តែ​អន្ដរាគមន៍​ដើម្បី​សង្គ្រោះ ។

លោកស្នងការ បាន​បញ្ជាក់​ថា ទីតាំង​ក្លឹ​ប​ដែល​កំពុង​សាងសង់​នេះ មាន​ជញ្ជាំង​បេតុង ដំបូល​ស័ង្កសី មាន​ទំហំ​ទទឹង​៣០​ម៉ែត្រ បណ្ដោយ​៥០​ម៉ែត្រ ដោយ​ស្ថានភាព​ឆេះ​ដំបូង​ចេញពី​ខាងក្នុង ដូច្នេះ​នាំ​ឲ្យ​កម្លាំង​សមត្ថកិច្ច មានការ​លំបាក​ក្នុង​ការ​ចូល​ជួយ​អន្ដរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ