បដិវត្តនៃការផ្សព្វផ្សាយ ៖ ចាយតិច ជោគជ័យច្រើន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅពេលមនុស្សគ្រប់គ្នាសុទ្ធតែអាចបង្កើតវេបសាយ និងហ្វេសប៊ុកផេកបាន ការឃោសនាត្រូវបានគេយល់ថា កាន់តែងាយស្រួល។ ប៉ុន្តែអ្នកជំនាញនិយាយថា ការបង្កើតវេបសាយ និងហ្វេសប៊ុកគឺមិនពិតជាជោគជ័យក្នុងការផ្សព្វផ្សាយទូទៅទេនៅក្នុងសម័យកាលឌីជីថល កាលបើគេមិនមានជំនាញផលិតខ្លឹមសារដែលមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សចូលអាន ឬទស្សនានោះ។

លោកបានពន្យល់ថា បច្ចេកវិទ្យាបានបើកឱកាសកាន់តែច្រើនដល់មនុស្សគ្រប់រូបក្នុងការធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងការប្រកបរបរប្រចាំថ្ងៃ។ ប៉ុន្តែ ឧបសគ្គ គឺនៅតែមានសម្រាប់មនុស្សគ្រប់គ្នា។ នោះគឺការរកវិធីបង្កើតខ្លឹមសារឲ្យបានល្អ។ ហេតុដូច្នេះ ហើយបានជាគេនិយាយថា «ខ្លឹមសារគឺជាស្តេច» ។
ដូច្នេះដើម្បីជោគជ័យនៅក្នុងការផ្សព្វផ្សាយ គឺទីមួយ-ប្រើច្រកបញ្ចេញព័ត៌មានឲ្យបានត្រឹមត្រូវដែលអាចជាកាសែត ទូរទស្សន៍ វេបសាយ និងហ្វេសប៊ុកជាដើម។ បន្ទាប់មកគឺការផលិតខ្លឹមសារដែលមានភាពទាក់ទាញ និងមានប្រយោជន៍ ដល់អ្នកអាននិងអ្នកទស្សនា។ ដោយសារតែហេតុនេះហើយ គេឃើញថា ការផ្សព្វផ្សាយជាវីដេអូ និងអត្ថបទ ( PR stories and videos) កាន់តែពេញនិយមសម្រាប់ការផ្សព្វផ្សាយនាសម័យកាលនេះ។

ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយក «កោះសន្តិភាព» សម្រាប់ការផ្សព្វផ្សាយតាមអត្ថបទ និងវីដេអូ?
អ្នកស្រី ថុង សុវណ្ណរង្សី នាយកផ្នែកលក់នៃសារព័ត៌មាន «កោះសន្តិភាព» បានពន្យល់ថា មុននឹងសម្រេចធ្វើការផលិតអត្ថបទ និងវីដេអូសម្រាប់ការផ្សព្វផ្សាយ យើងពិភាក្សា និងផ្តល់យោបល់ដល់អតិថិជនដើម្បីធ្វើយ៉ាងណាឱ្យអត្ថបទ ឬវីដេអូដែលផលិតមកមានអ្នកអាន និងអ្នកទស្សនាច្រើន។ ទីពីរនៅ «កោះសន្តិភាព» យើងមានអ្នកជំនាញច្បាស់លាស់នៅក្នុងផ្នែកសារព័ត៌មានទំនាក់ទំនងសាធារណៈដែលយល់ច្បាស់ពីយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយតាមរយៈអត្ថបទ និងវីដេអូតាមបណ្តាញសង្គម។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការផលិតអត្ថបទ និងវីដេអូអំពីផលិតផល និងសេវាកម្មរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់លេខ ៖ 098 555-627/076 6868-000 ៕ ដោយសហការ
ចែករំលែកព័តមាននេះ