ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ ​CIJ ​ជំទាស់​ទណ្ឌកម្ម​អា​មេ​រិ​ក​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ជា​ការ​វាយបក​មួយ​ចំពោះ​សហរដ្ឋអាមេរិក ដែល​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ CIJ ​កាលពី​ថ្ងៃ​ទី​៣ ​តុលា​ សម្រេច​ចេញ​បញ្ជា​ដល់​អា​មេ​រិ​ក​ឲ្យ​ផ្អាក​ទណ្ឌកម្ម​មួយ​​ចំនួន​ប្រឆាំង​​អ៊ី​រ៉​ង់ សំដៅលើ​បណ្ដា​ទ្រព្យសម្បត្តិ​សម្រាប់​គោលដៅ​មនុស្សធម៌​។ តុលាការ​…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ជា​ការ​វាយបក​មួយ​ចំពោះ​សហរដ្ឋអាមេរិក ដែល​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ CIJ ​កាលពី​ថ្ងៃ​ទី​៣ ​តុលា​ សម្រេច​ចេញ​បញ្ជា​ដល់​អា​មេ​រិ​ក​ឲ្យ​ផ្អាក​ទណ្ឌកម្ម​មួយ​​ចំនួន​ប្រឆាំង​​អ៊ី​រ៉​ង់ សំដៅលើ​បណ្ដា​ទ្រព្យសម្បត្តិ​សម្រាប់​គោលដៅ​មនុស្សធម៌​។

តុលាការ​ CIJ​ បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ថា​សហរដ្ឋអាមេរិក តាម​រយៈ​បណ្ដា​មធ្យោបាយ​ដែល​​ខ្លួន​ជ្រើសរើស ត្រូវ​លុប​ចោល​រាល់​ការ​រាំង​ខ្ទប់​ដោយ​បណ្ដា​វិធានការ ប្រកាស​កាលពី​ថ្ងៃ​ទី​៨ ​ឧសភា ​២០១៨ ហើយ​ឲ្យ​មានការ​នាំ​ចេញ​ដោយ​សេរី​ទៅ​កាន់​អ៊ី​រ៉​ង់​នូវ​ឱសថ បណ្ដា​បរិក្ខា​ពេទ្យ គ្រឿង​ឧបភោគបរិភោគ​និង​បណ្ដា​ផលិតផល​កសិកម្ម ព្រមទាំង​របស់របរ​ចាំបាច់​ទាំងឡាយ​សម្រាប់​សន្តិសុខ​អាកាសចរណ៍​ស៊ី​វិល​។​

នេះ​ជា​ការ​ប្រកាស​របស់​ចៅក្រម​លោក​ ABDULQAWI AHMED YUSUF ប្រធាន​តុលាការ​CIJ​។ ​លោក​បន្ត​ថា​ទណ្ឌកម្ម​ទាំងនេះ​អាច​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​អាយុជីវិត​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​ដែនដី​អ៊ីរ៉​ង់​។

ក្រសួងការបរទេស​អ៊ី​រ៉​ង់​បាន​ស្វាគមន៍​សាលក្រម​នោះ​ថា​ជា​ជ័យជម្នះ​មួយ​និង​ជា​សញ្ញា​ថ្មី​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ៊ីរ៉​ង់​ការពារ​សិទ្ធិ​របស់​ខ្លួន​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​យល់​ផ្ទុយ​ពី​នេះ​ថា នោះ​ជា​បរាជ័យ​មួយ​សម្រាប់​អ៊ីរ៉​ង់ ​ព្រោះ​តុលាការក្រុង​ឡា​អេ បដិសេធ​ស្ទើរ​រាល់​ការ​ទាមទារ​របស់​​អ៊ី​រ៉​ង់ ​ដើម្បី​ឲ្យ​ផ្អាក​ជា​សាកល​ទណ្ឌកម្ម​អា​មេ​រិ​ក​។ ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៣​តុលា បាន​ដកខ្លួន​ថយ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​២ ក្រោយ​ពី​អ៊ី​រ៉​ង់ ​និង​ប៉ា​ឡេ​ស្ទី​ន​ដាក់​ពាក្យ​ប្ដឹង​តុលាការ​ CIJ​ ប្រឆាំង​បណ្ដា​សេចក្ដីសម្រេច​របស់​រដ្ឋការ​លោក​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ