ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​សំណុំរឿង​គ្រឿងញៀ.ន​ទម្ងន់​54​គ​.​ក្រ ឧកញ៉ា ស៊ី ឡា​ឡ​យ បើ​នៅ​រស់​ជាប់គុក​មួយ​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ តុលា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឧកញ៉ា ស៊ី​ឡា​ឡ​យ…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ តុលា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឧកញ៉ា ស៊ី​ឡា​ឡ​យ និង​ខ្មែរ​កាត់​ឡាវ​ម្នាក់ ដែល​ជា​អ្នក ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម ពី​ប្រទេស​ឡាវ​ក្នុង​គោលបំណង​យក​មក​លក់​និង​ចែកចាយ​លើ​ទីផ្សារ​ងងឹត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ដឹក​ជញ្ជូន រក្សា​ទុក​និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ តាម​មាត្រា​៤០ នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​កម្ពុជា ។

ជនជាប់ចោទ​មាន​២​នាក់ តែ​ឧកញ៉ា សុ​ី ឡា​ឡ​យ បាន​ស្លាប់​ទៅ​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ដូច្នេះ​ក៏​ត្រូវ​បាន​រំលត់​បណ្ដឹងអាជ្ញា ។ នៅ​សល់​តែ​ម្នាក់​ដេក​គុក​មួយ​ជីវិត ។

អតីត​ឧកញ៉ា សុ​ី ឡា​ឡ​យ ជា​ម្ចាស់​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម ដែល​ជាប់​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​ទទួលមរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ សីហា ២០១៨ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត ដោយសារ​ជំងឺ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​នាយ​ឧត្ត​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ការ ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បា​នប​ង្រា្ក​ប និង​ស្ទាក់​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន​១​ក្រុម ក្នុង​នោះ​មាន​មេខ្លោង​ធំ​ម្នាក់​នៅ​ក្នុងស្រុក​ខ្មែរ គឺ​ឧកញ៉ា សុ​ី ឡា​ឡ​យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​កាត់​ឡាវ ស្ថិត​នៅ​ចំណុច​តាម​ដងផ្លូវ​មួយ​កន្លែង​ចេញពី​ប្រទេស​ឡាវ ចូល​មក​ខេត្តស្ទឹងត្រែង ដែល​ពួក​គេ​មាន​បំណង​នាំ​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម នោះ​មក​កាន់​រាជធានី​ភ្នំពេញ ។

ក្រោយ​ចាប់ខ្លួន​មេខ្លោង​និង​ជនជាតិ​ខ្មែរ​ឡាវ​ម្នាក់​នោះ នៅ​ថ្ងៃ​ទី​១៦ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចុះ​ថ្ងៃ​ទី​២៥ កក្កដា ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ថង វ៉ាង ពី​បទ​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ជនសង្ស័យ​ឈ្មោះ ថង វ៉ាង មុខរបរ​ជានា​យក​ក្រុមហ៊ុន​ដឹក​ជញ្ជូន ថង វ៉ាង ដែល​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ពី​ខេត្តស្ទឹងត្រែង យក​មក​ឲ្យ​ឧកញ៉ា សុ​ី ឡា​ឡ​យ នៅ​រាជធានី​ភ្នំពេញ ។ សាលក្រម​ក្នុង​សំណុំរឿង​ឧកញ៉ា សុ​ី ឡា​ឡ​យ ជួញដូរ​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម​នេះ​បាន​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​២​នាក់ ដាក់គុក​អស់​មួយ​ជីវិត ប៉ុន្តែ​មេខ្លោង​ឧកញ៉ា​«​សី​ុ ឡា​ឡ​យ​»​បាន​ស្លាប់​ទៅ​ហើយ​មុន​ពេល​កាត់ទោស ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ