ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ជា​សាហា.វព្រៃ.ផ្សៃ​ពេក​ហើយ ជា​ប្តី​ឆក់​យក​ជីវិត​ប្រពន្ធ​ដោយ​គ្មាន​ញញើត​ដៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​បង្ហាញមុខ​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ទី​៣​របស់​ខ្លួន​ព្រោះតែ​ភ្លើង​ប្រចណ្ឌ មុន​ពេល​នាំ​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា បន្ទាប់​ពី​តាម​ប្រមាញ់​ដល់​ខេត្តពោធិ៍សាត់​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ​កន្លង​មក…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​បង្ហាញមុខ​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ទី​៣​របស់​ខ្លួន​ព្រោះតែ​ភ្លើង​ប្រចណ្ឌ មុន​ពេល​នាំ​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា បន្ទាប់​ពី​តាម​ប្រមាញ់​ដល់​ខេត្តពោធិ៍សាត់​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ​កន្លង​មក ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ ឈ្មោះ ទុង ថា អាយុ៤៦​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ ធ្លោ​ក
ថា​ញ់ អាយុ​៤៣​ឆ្នាំ ប្តី​ប្រពន្ធ​នេះ​រស់នៅ​ភូមិ​ត្រ​សេកជ្រំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។ ក្រោយ​ពី​វាយ​សម្លាប់ប្រពន្ធ​រួច​ហើយ បុរស​ជា​ប្តី​បាន​រត់គេច​ទៅ​លាក់ខ្លួននៅ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ឃាតកម្ម​នេះ លោក
ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​តាម​ប្រមាញ់​ជនល្មើស​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ទើបកម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ស្រុក​ម៉ា​ឡៃ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត ទទួលផែន​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ពន្លាត​ដែនដី​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះ
រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ខេត្តពោធិ៍សាត់ ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី​បាន នា​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ បញ្ជាក់ថា ប្តី​ប្រពន្ធ​នេះ​គ្មាន​កូន​ទេ​និង​ជា​មនុស្ស​ញៀន​ស្រា​ដូច​គ្នា ហើយ​ពេល​ប្តី​ស្រវឹង​តែងតែប្រើ​អំពើ​ហិង្សា​វាយដំ​ប្រពន្ធ ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា បុរស​ជា​ប្តី​ដែល​ស្រវឹង​បាន​យក​ភ្លើង​បារី​អុជ​ភ្លៅ​ប្រពន្ធ និង​វាយ​មុខ​ប្រពន្ធ​បណ្តាល​ឲ្យ​ជាំភ្នែក តែ​ពេល​សមត្ថកិច្ច​ទៅ​សួរនាំ​ស្ត្រី​ជា​ប្រពន្ធ​បាន​លាក់លៀម​សមត្ថកិច្ច ។

លុះ​នៅ​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ប្តី​ប្រពន្ធ​នេះ​ស្រវឹងស្រា​ក៏​ឈ្លោះប្រកែក​គ្នា តែ​ដោយសារ​ជា​រឿង​ដដែល​ៗ​ទើប​គ្មាន​អ្នក​ណា​ចាប់​អារម្ម​ណ៍ ។ លុះដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែកញ្ញា ទើប​ដឹង​ថា​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ ឯ​ប្តី​ក៏​បាត់​ខ្លួន​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន បុរស​ជា​ប្តី​សារភាព​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែកញ្ញា ខ្លួន​បាន​វាយ​ប្រពន្ធ​ទី​៣​រហូត​ស្លាប់​មែន​ក៏​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ជាមួយនឹង​អ្នក​ជិតខាង ហើយ​ពេល​ខ្លួន​ហៅ​ប្រពន្ធ​មក​ដេក​ជាមួយ​ប្រពន្ធ​មិន​ព្រម ក៏​ខឹង​យក​ញញួរ​មក​វាយ​ដើមទ្រូង ​និង​យក​ខ្នើយ​ខ្ទប់​ច្រមុះ ។ ក្រោយ​ពេល​នាង​ស្លាប់ ខ្លួន​ក៏​រត់គេច​ទៅ​ផ្ទះ​ឪពុកធំ នៅ​ភូមិ​អូរ​ឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ​ញ ខេត្តពោធិ៍សាត់ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ចំពោះ​រឿង​ដែល​ចោទ​ថា ធ្លាប់​សម្លាប់​មនុស្សនៅ​ខេត្តព្រៃវែង​កាលពី​អំឡុង​ឆ្នាំ​១៩៩៤​នោះ មិនមែន​ទេ គឺ​មិត្តភក្តិ​ម្នាក់​ជា​អ្នក​សម្លាប់ គ្រាន់តែ​ករណី​នោះ​បាន​កើតឡើង​នៅផ្ទះ​របស់​ខ្លួន ដោយសារ​ជម្លោះ​ពេល​ផឹកស៊ី​រវាង​មិត្ត​ និង​មិត្ត​របស់​គេ ។ ចាប់តាំងពី​នោះ​មក ដោយ​ភ័យ​ខ្លាច​មានរឿង​រ៉ាវ​ដល់​រូបគេ ទើប​រត់គេច​ខ្លួន​មក​ស្រុក​ម៉ា​ឡៃ ដែល​មាន​រយៈ​ជាង​២០​ឆ្នាំ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ