ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ផ្ទុះ​២​ដង​ក្នុង​បន្ទប់​ជួល បង្ក​ការ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​ត្រូវ​បាន​កំប៉ុង​ហ្គា​ស​ផ្ទុះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ហើយ​ម្នាក់​ទៀត​មិន​មាន​រង​របួស​ឡើយ ពេល​ពួក​គាត់​កំពុង​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៦​នឹង​១០​នាទី​ល្ងាច​ថ្ងៃ​៣០ ​ខែកញ្ញា​ ឆ្នាំ​២០១៨​…

រាជធាន​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​ត្រូវ​បាន​កំប៉ុង​ហ្គា​ស​ផ្ទុះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ហើយ​ម្នាក់​ទៀត​មិន​មាន​រង​របួស​ឡើយ ពេល​ពួក​គាត់​កំពុង​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៦​នឹង​១០​នាទី​ល្ងាច​ថ្ងៃ​៣០ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​បន្ទប់​ជួល​លេខ​៦ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​អង្គ ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ បន្ទប់​លេខ​៦​ជាន់​ផ្ទាល់​ដី​ខាងលើ រស់នៅ​មាន​គ្នា​ចំនួន​៣​នាក់ ក្នុង​នោះ​ស្ត្រី​ម្នាក់​ជា​អ្នក​ធ្វើ​ម្ហូប រង​របួសធ្ងន់​រលា​កដៃ​នឹង​ឆេះ​សក់​ផង​ដែរ ចំណែក​២​នាក់​ទៀត ម្នាក់​រង​របួសស្រាល​ហើយ ម្នាក់​ទៀត ពុំ​មាន​រង​របួស​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ក្នុង​បន្ទប់​ខាងលើ​ចំនួន​២​ដង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​ម្នាក់​ទៀត​ពុំ​មាន​រង​របួស​ឡើយ នឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​រយះ​ទ្វារ​បន្ទប់ នឹង​ឆេះ​រាលដាល​ពេញ​បន្ទប់​ផង​ដែរ ។ ជន​រង​គ្រោះ​រង​របួសធ្ងន់​ស្រាល​ទាំង​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​ដោយ ដំបូង​ឡើយ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ដែល​នៅ​ជិត​កន្លែង​កើតហេតុ តែ​ដោយសារ​ស្ថានភាព​របួស​របស់​ជន​រង​គ្រោះ​ធ្ងន់​ពេក ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ចំណែក​ស្ត្រី​ម្នាក់ ដែល​នៅក្នុង​បន្ទប់ទឹក ដោយ​ពុំ​មាន​រង​របួស ហើយ​មិនដឹង​ថា មិត្ត​ភ័ក្ដិ​របស់​ខ្លូ​ន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ឡើយ ដោយ​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ នៅ​ក្នុង​បន្ទប់​ពុំ​បាន​យក​ទៅ​ជាប់​នឹង​ខ្លួន លុះ​ក្រោយមក ទើប​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ តែ​មិន​ទាន់ ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​លោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ទៅ​រក​មើល​ជន​រង​គ្រោះ​នៅ មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដែរ តែ​រក​មិនឃើញ​ជន​រង​គ្រោះ ហើយ​ក៏​មិនដឹង​ថា​ជន​រង​គ្រោះ​សម្រាក​នៅ​បន្ទប់​ណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ