ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​ផ្លូវ​ហុយ​មើល​គ្នា​មិនឃើញ ទើប​ជួប​ហេតុការណ៍​បែប​នេះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៩​នាទី រសៀល ថ្ងៃ​ទី​៣០…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៩​នាទី រសៀល ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ រវាង​រថយន្ត​នឹង​ម៉ូតូ​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង​ក្នុង​ទិស​ដៅ ប​ញ្ជ្រា​សទិស​គ្នា លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​វត្ត​ពោធិ៍ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់ ម៉ូតូ​២​គ្រឿង​រង​ការ​ខូចខាត និង​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង រង​ការ​ខូចខាត ជា​មធ្យម​ផង​ដែរ​។

១-​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ម៉ាក ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​កំពត 1I-4784 បើកបរ​ដោយ​ឈ្មោះ វ៉ិ​ត វង់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត (​រង​របួសធ្ងន់​) អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ វ៉ិ​ត វីត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កូន​(​រង​របួសធ្ងន់​)​។ ២-​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ វ៉ិ​ត វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​រង​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ វ៉ិ​ត វឹ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​របួសធ្ងន់​) អ្នក​រង​របួស​ទាំងអស់ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

ប្រភព​បន្ត​ថា ម៉ូតូ​ទាំង​ពីរ​គ្រឿង​មាន​ទិស​ដៅ ពី​លិចទៅ​កើត រីឯ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-3862 (​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​ផ្ងារជើង​បួន​ឡើង​លើ​នៅ​កន្លែង​កើតហេតុ​។ យានយន្ត​ទាំង​បី​គ្រឿង​សមត្ថកិច្ច​ចរាចរ នគរបាល​ខេត្ត​បាន​នាំ​មក​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

សមត្ថកិច្ច​បាន​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ចុង​ក្រោយ​នេះ​ថា កត្តា​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា បណ្តាល​មក​ពី​ផ្លូវ​ហុយ​ខ្លាំង​ពេក ហើយ​ផ្លូវ​មាន​ជង្ហុក​ខ្លះ​ផង ពេល​នោះ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន មើល​ម៉ូតូ​មិនឃើញ​ទើប​បណ្តាល​ឲ្យ​បុក​យ៉ាងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ