ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​នៅ​ផ្លូវ​៥០​ម៉ែត្រ ខណៈ​៣​នាក់​ទៀត​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ដែល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ស្ទូច​យក​មក​ដាក់​បាំង​ពាក់កណ្ដាល​ផ្លូវ​ដែល​កំពុង​ជួសជុល​ហើយ​ពុំ​មាន​សញ្ញា សម្គាល់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ដែល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ស្ទូច​យក​មក​ដាក់​បាំង​ពាក់កណ្ដាល​ផ្លូវ​ដែល​កំពុង​ជួសជុល​ហើយ​ពុំ​មាន​សញ្ញា សម្គាល់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កែវ ម៉េ​ង​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ព្រែក​យាយ​ហា​យ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ដកណ្ដាល ។ ចំណែក​ជន​រង​គ្រោះ​៣​នាក់​ទៀត​មិន​បាន​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ ព្រោះ​រថយន្ដ​សង្គ្រោះ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FG-២៧៣១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បុក​របាំ​ថ្ម​ដែល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ស្ទូច​ដាក់​បាំង​ផ្លូវ​ដែល​កំពុង​ជួសជុល បណ្តាល ឲ្យ​បោក​ក្បាល​ស្លាប់​ម្នាក់ ចំណែក​ជន​រង​គ្រោះ​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​រថយន្ដ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ចំណែក​សព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​វត្ដ​ទឹកថ្លា​រង​ចាំ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ​ដើម្បី​ចុះ​មក​ធ្វើ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៃ​អធិការ​ខណ្ឌដង្កោ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា សូម​ឲ្យ​ក្រុមហ៊ុន​ពេល​ដែល​ដាក់​របាំង​ថ្ម​បាំង​ផ្លូវ សូម​មេត្តា​ដាក់​ភ្លើង​សញ្ញា​ផង ព្រោះ​អី​ផ្លូវ​ខាងលើ​នេះ​មិន​ទាន់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ទេ ម្យ៉ាង​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ