ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រគល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង ចំនួន​៨០១៧​នាក់ នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ។ លោក…

ខេត្តបាត់ដំបង ៖ ប្រគល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង ចំនួន​៨០១៧​នាក់ នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​អស់លោក​ជា​ប្រតិភូ​អមដំណើរ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ប្រគល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ជា​ប្រធាន ស​.​អ​.​ក ខេត្ត , លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥ , លោក ប៊ុត គឹ​ម​ស៊ា​ន អភិបាលរង​ខេត្តបាត់ដំបង​, លោក​ឧត្តមសេនីយ៍ទោ នី កន ទីប្រឹក្សា​ក្រសួងការពារជាតិ អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី ទៀប រី ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សមាជិក​គណៈ​គ​ម្មា​ធិ​ការ ស​.​អ​.​ក ខេត្ត​, លោក ឡុ​ង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​អនុប្រធាន ស​.​អ​.​ក ខេត្ត , លោក ឆាយ ម៉ា​ទីណា​ល់ នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក គឹ​ម តេ​ង ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត , ឯកឧត្តម កែវ ហន ក្រុមការងារ​ចលនា​មន្ត្រីរាជការ​ចូល​និវត្ត និង​អតីត​យុទ្ធ​ជន​ខេត្ត​, ឯកឧត្តម អស់លោក​ប្រធាន​មន្ទីរ ស្ថាប័ន​ជុំវិញ​ខេត្ត​, លោក​អភិបាលក្រុង​-​ស្រុក​ទាំង​១៤ , លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ក្រុង​-​ស្រុក​ទាំង​១៤, ក្រុមការងារ ស​.​អ​.​ក ខេត្ត​-​ក្រុង​, លោក​ប្រធាន អនុប្រធាន​សាខា​សង្កាត់ អាជ្ញាធរ​ដែនដី​សរុប​ចំនួន​១៥៥​នាក់ នៅ​មជ្ឈមណ្ឌល​សុភមង្គល ស្ថិត​នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ពិធី​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ប្រគល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) តំណាង​ទូ​ទាំង​ខេត្ត ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង ចំនួន​៨០១៧​នាក់ ក្នុង​នោះ​សមាជិក អតីតជន​យុទ្ធ​ជន​ដែល​ចូលរួម​ទាំងអស់​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ២០.០០០​រៀល ហើយ​បាន​ប្រកាស​ជួយ​ព្យាបាល​វះកាត់​ភ្នែក ដល់​ជន​ពិការ​ម្នាក់ និង​ឧបត្ថម្ភ​ថវិកា​ចំនួន​២០០​ដុល្លារ ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រធាន​សមាគម​អតីតជន​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ។

ក្នុង​ឱកាស​នោះ​លោក​ទេស​រដ្ឋមន្ត្រី​អគ្គលេខាធិការ បាន​សំណេះសំណាល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ទាំងអស់ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​រក្សាសុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​បន្ត​ទៀត ។

បន្ទាប់​មក​​ប្រកាស​ផ្តល់​ជូន​ផ្ទះ​ចំនួន​១០០​ខ្នង ដល់​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ដើម្បី​ជួយ​បំពេញតម្រូវការ ជួយ​បងប្អូន​យើង​ក្នុង​ការ​ជួប​ការ​លំបាក​កន្លង​មក និង​បន្ត​ជួយ​ជា​បន្ត​ទៅ​ទៀត​ដែល​យើង​ទាំងអស់​គ្នា​កំពុង​តែ​នៅ​រួមរស់​ជាមួយ​គ្នា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ