ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២២​គ្រួសារ​កំពុង​រង​គ្រោះ រងកម្ម​ដោយ​ទឹកជំនន់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​ទឹកជំនន់​បាន​គំរាមកំហែង​ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ធ​រស់នៅ​អម​សងខាង​តាម​មាត់​ព្រែក​តា​នុយ​ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ និង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចំនួន​១៥​គ្រួ​សារបាន​បង្ខំចិត្ត​រុះរើ​ដោយសារ​ទឹកបាន​ហូរ​គួ​ច​ខួង​បាក់​ដី​លំនៅ​ឋាន​និង​ដីចំការ​ជា​បន្តបន្ទាប់​អស់ទាំង​ស្រុង​ចូល​ទៅ​ក្នុង​ព្រែក ហើយ​នៅ​មានផ្ទះ​ពលរ​ដ្ធ និង​ដី​ចំនួន​៧​គ្រួសារ​ទៀត​ក៏​កំពុង​មានការ​ព្រួយបារម្ភ…

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​ទឹកជំនន់​បាន​គំរាមកំហែង​ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ធ​រស់នៅ​អម​សងខាង​តាម​មាត់​ព្រែក​តា​នុយ​ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ និង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចំនួន​១៥​គ្រួ​សារបាន​បង្ខំចិត្ត​រុះរើ​ដោយសារ​ទឹកបាន​ហូរ​គួ​ច​ខួង​បាក់​ដី​លំនៅ​ឋាន​និង​ដីចំការ​ជា​បន្តបន្ទាប់​អស់ទាំង​ស្រុង​ចូល​ទៅ​ក្នុង​ព្រែក ហើយ​នៅ​មានផ្ទះ​ពលរ​ដ្ធ និង​ដី​ចំនួន​៧​គ្រួសារ​ទៀត​ក៏​កំពុង​មានការ​ព្រួយបារម្ភ ព្រោះ​មាន​ស្នាម​ប្រេះ​ដល់​ជើង​សរសរ​ក្រោមផ្ទះ​ផង​ដែរ ។

ពលរ​ដ្ធ​បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​គ្រោះ​បាក់​ដី​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់ ឬ​មានផ្ទះ​ពលរ​ដ្ធ​ណា​ម្នាក់​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រែក​ឡើយ គឺ​ពួក​គាត់​បានដឹង​ខ្លួន​មុន​នាំ​គ្នា​ជួយ​រុះរើ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទាន់​ពេលវេលា ដោយ​គ្រាន់តែ​បាក់​ដី​អស់​តែ​ប៉ុណ្ណោះ​។

ចំពោះ​ជន​រង​គ្រោះ​ទាំង​១៥​គ្រួសារ​ខ្លះ គាត់​មាន​ដី​ខ្លួនឯង​ទៅ​សង់​ជម្រក​ស្នាក់​នៅ រីឯ​អ្នកខ្លះ​គ្មាន​ដី​ក៍បាន​ទៅ​សុំ​ដី​គេ ឬ​ដី​បងប្អូន​សង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ក៍​មាន ។ បច្ចុប្បន្ន​ផ្ទះ​ពលរ​ដ្ធ​៧​គ្រួសារ​ទៀត​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​រុះរើ​ដែរ ព្រោះ​មាន​ស្នាម​ប្រេះ​ដល់​ជើង​សសរ​បណ្តើរ​ៗ​ហើយ​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ