ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរម្នាក់ប្រើតែកាំបិតចុងស្រួច១…ប្លន់​បាន​ជាង3ពាន់​ដុល្លារផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ម្នាក់​បាន​ប្រើកាំបិត​ចុង​ស្រួច ​ចូល​ទៅ​ភ្ជង់​ក​នារី​ជា​បុគ្គលិក​ម្នាក់នៅ​ក្នុង​ហាង Net 24​ម៉ោង ដែល​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង​យីហោ AV2 ដោយ​ប្រមូលយក​លុយ​បាន​ជាង​៣​ពាន់​ដុល្លារ រួច​រត់គេចខ្លួន​បាត់​ស្រមោល…

រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ម្នាក់​បាន​ប្រើកាំបិត​ចុង​ស្រួច ​ចូល​ទៅ​ភ្ជង់​ក​នារី​ជា​បុគ្គលិក​ម្នាក់នៅ​ក្នុង​ហាង Net 24​ម៉ោង ដែល​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង​យីហោ AV2 ដោយ​ប្រមូលយក​លុយ​បាន​ជាង​៣​ពាន់​ដុល្លារ រួច​រត់គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌចំការមន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ដែល​ហាង​អុ​ី​ន​ធើ​រ​ណេ​ត​ខាងលើ ស្ថិត​នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​២៧៦​និង​ផ្លូវ​លេខ​១១៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

នារី​ឈ្មោះ រុន គឹ​ម​លាង អាយុ​២៩​ឆ្នាំ ជា​បុ​គ្គលិ​ក​បម្រើ​ការងារ​នៅ​ហាង​អុ​ី​ន​ធើ​រ​ណេ​ត​យីហោ AV2 និយាយ​​ថា មុន​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ទៅ​៩​ព្រឹក មាន​បុរស​ជា​ភ្ញៀវ​ម្នាក់អាយុប្រមាណ​ជាង​២០​ឆ្នាំ បាន​ចូល​មក​លេង​នៅ​ក្នុង​កន្លែង Net 24​ម៉ោង ដែល​ជា​កន្លែងធ្វើការ​របស់​នាង ។

ជន​នោះ ​ចូល​ទៅ​អង្គុយ​លេង​ប្រហែល​ជាង​កន្លះ​ម៉ោង ចាញ់​អស់​ជាង​១.២០០​ដុល្លារ ក៏​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ ។ នាង​រៀបរាប់​ទៀត​ថា លុះ​បន្តិច​ក្រោយមក​ក៏​ឃើញ​បុរស​ម្នាក់​នោះ​ត្រឡប់​មក​ក​វិញ តែ​មិន​បាន​មក​អង្គុយ​នៅ​កន្លែង​លេង​ទេ គឺ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ទៅ​វិញ ។

ពេល​រូបគេ​ចេញពី​ក្នុង​បន្ទប់ទឹក​មក​វិញ ហើយរូប​នាង​កំពុង​អង្គុយ​នៅ​កន្លែង​គិតលុយ​នោះ ស្រាប់តែ​ជន​នេះ​យក​កាំបិត​ចុង​ស្រួច​មួយ​មក​ភ្ជង់​ក​របស់​នាង ហើយ​គំរាម​ចាក់​សម្លាប់​ដោយ​សួរ​រក​កន្លែង​ទុក​លុយ ។ ដោយ​ការ​ភ័យ​ខ្លាច រូបនាង​ក៏​បាន​ប្រាប់​ពី​កន្លែង​ទុក​លុយ ហើយ​ចោរ​នោះ​បាន​យក​កូនសោ​ទៅ​ចាក់​ទូ​ប្រមូល​យក​លុយ​អស់​ជាង​៣​ពាន់​ដុល្លារ រួច​ដើរ​ចេញ​ក្រៅ និង​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ។

នាង រុន គឹ​ម​លាង បញ្ជាក់​ទៀត​ថា ជន​ដែល​យក​កាំបិត​មក​ភ្ជង់​ក​នាង​ប្លន់​យក​លុយ​អស់​ជាង​៣​ពាន់​ដុល្លារ​នេះ រូប​នាង​មិន​ដែល​ស្គាល់​ទេ​កាលពី​ពេល​មុន​មក គឺ​ទើបតែ​ឃើញ​រូបគេ​ចូល​មក​លេង​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​ម្តង ឈ្នះ​បាន​៣០០​ទៅ​៤០០​ដុល្លារ និង​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឃើញ​ចូល​មក​លេង​ម្តងទៀត​ចាញ់​អស់​ជាង​១.២០០​ដុល្លារ ស្រាប់តែ​យក​កាំបិត​មក​ភ្ជង់​ក​ប្លន់​យក​លុយ​បាន​ជាង​៣​ពាន់​ដុល្លារ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

គួរ​កត់​សម្គាល់ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន មាន​ទីតាំង Net 24​ម៉ោង ដែល​បង្កប់​ល្បែងស៊ីសង​តាម​អន​ឡាញ​ប្រភេទ​នេះ​ច្រើន​ស្អេកស្កះ តែ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋានណា​ម្នាក់​ចុះ​បង្ក្រាប​ឡើយ ហើយ​ករណី​លួច ប្លន់ និង​អំពើ​ចោរកម្ម​ផ្សេង​ៗ ក៏​កំពុង​តែ​កើត​មាន​ច្រើន​ដែរ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​កម្លាំង​សម្ថ​កិច្ច​ខណ្ឌចំការមន​ជា​ច្រើន​នាក់​ចុះ​ទៅ​ដល់​និង​ហៅ​នារី​ជា​បុគ្គលិក​ខាងលើ ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ចោរប្លន់ ៕ ​

អត្ថបទសរសេរ ដោយ