ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​​ជិត​៤​សែន​នាក់ក្នុង​ភ្លើង​សង្គ្រាម

5 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់​ខាងត្បូង ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​ កញ្ញា​ថា តុល្យការ​នៃ​សង្គ្រាម​ស៊ី​វិល​នៅ​ស៊ូ​ដង់​ខាងត្បូង​មាន​ខ្ពស់​បំផុត ដោយ​តួលេខ​សរុប​មក​ដល់​ពេល​នេះ​អ្នក​ស្លាប់មាន​ជាង​៣៨០.០០០​នាក់​។ ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ពី​ខែធ្នូ ​ឆ្នាំ​២០១៣​មក រវាង​កងកម្លាំង​របស់​ប្រធានាធិបតី​លោក​SALVA KIIR…

ប្រទេស​ស៊ូ​ដង់​ខាងត្បូង ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​ កញ្ញា​ថា តុល្យការ​នៃ​សង្គ្រាម​ស៊ី​វិល​នៅ​ស៊ូ​ដង់​ខាងត្បូង​មាន​ខ្ពស់​បំផុត ដោយ​តួលេខ​សរុប​មក​ដល់​ពេល​នេះ​អ្នក​ស្លាប់មាន​ជាង​៣៨០.០០០​នាក់​។

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ពី​ខែធ្នូ ​ឆ្នាំ​២០១៣​មក រវាង​កងកម្លាំង​របស់​ប្រធានាធិបតី​លោក​SALVA KIIR ​និង​ពួក​យុទ្ធ​ជន​ដែល​ស្មោះត្រង់​នឹង​អនុ​ប្រធានាធិបតី​លោក RIEK MACHAR ដែល​ត្រូវ​ដកហូត​តំណែង ក្រោយ​ការ​ខ្វែងគំនិត​គ្នា​ខាង​នយោបាយ​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​អង្គការសហប្រជាជាតិ ធ្លាប់​ថ្លែង​កាលពី​ឆ្នាំ​២០១៦​ថា មនុស្ស​៥០.០០០​នាក់​បាន​ត្រូវ​ស្លាប់ ​និង​ថា​ ១​ភាគ​៤​នៃ​ប្រជាជន​ស៊ូ​ដង់​ខាងត្បូង​១២​លាន​នាក់​បាន​រត់​ភៀសខ្លួន​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​។

ការ​សិក្សា​ថ្មី​មួយ​របស់​ពួក​អ្នក​ស្រាវជ្រាវ​នៃ​ក្រុម LONDON SCHOOL OF HYGIENE AND TROPICAL MEDECINE​ បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជម្លោះ​នៅ​ស៊ូ​ដង់​ខាងត្បូង​មាន​ដល់​ជិត​៤០០.០០០​នាក់​ឯណោះ​។​

ពួក​អ្នក​ស្រាវជ្រាវ​ទាំងនេះ​ក្នុង​របាយ​ការណ៍​របស់​ពួក​គេ សន្និដ្ឋាន​ថា ​ជនជាតិ​ស៊ូ​ដង់​ខាង​ត្បូង​ប្រមាណ​ជា​៣៨៣.០០០​នាក់​ តាម​ពិត​បាន​ត្រូវ​ស្លាប់​ដោយសារ​សង្គ្រាម​ស៊ី​វិល រវាង​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ និង​ខែមេសា​ ឆ្នាំ​២០១៨​។ ​តួលេខ​នេះ​បូក​បញ្ចូល​គ្នា​បណ្ដា​មនុស្ស​ស្លាប់​ដោយ​អំពើ​ហិង្សា​ដែល​មាន​ប្រមាណ​ជា​១៩០.០០០​នាក់​និង​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​​ការ​អត់ឃ្លាន ​ឬ​ការ​ខ្សត់ខ្សោយ​នៃ​សេវាកម្ម​សុខាភិបាល​មក​ពី​ជម្លោះ​ស៊ី​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ