ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​ដំរី​កាលពី​៨​សែនឆ្នាំ​មុន​លើ​ផែនដី

5 ឆ្នាំ មុន

ដំរី​«​មេ​ម​ម៉ត​រោម​វែង​»(Woolly Mammoth) ឬ​«​មេ​ម​ម៉ត​រោម​ក្រាស់​»(Mammuthus primigenius) មាននៅ​លើ​ផែនដី​កាលពី​៦០០.០០០​ទៅ​៨០០.០០០​ឆ្នាំ​មុន ចាត់​ទុក​ថា​ជា​តំណាង​ក្រុម​ចុង​ក្រោយ​របស់​ត្រកូល​«​មេ​ម​ម៉ត​»​ដែល​បាន​ផុត​ពូជ​កាលពី​១៨.០០០​ឆ្នាំ​មុន ។ ការ​បាត់​មុខ​របស់​ដំរី​នោះ​បាន​តម្រូវ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ទូទៅ​ចង់​ដឹង​ថា​វា​បាន​បាត់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ ? កាលពី​ពេល…

ដំរី​«​មេ​ម​ម៉ត​រោម​វែង​»(Woolly Mammoth) ឬ​«​មេ​ម​ម៉ត​រោម​ក្រាស់​»(Mammuthus primigenius) មាននៅ​លើ​ផែនដី​កាលពី​៦០០.០០០​ទៅ​៨០០.០០០​ឆ្នាំ​មុន ចាត់​ទុក​ថា​ជា​តំណាង​ក្រុម​ចុង​ក្រោយ​របស់​ត្រកូល​«​មេ​ម​ម៉ត​»​ដែល​បាន​ផុត​ពូជ​កាលពី​១៨.០០០​ឆ្នាំ​មុន ។ ការ​បាត់​មុខ​របស់​ដំរី​នោះ​បាន​តម្រូវ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ទូទៅ​ចង់​ដឹង​ថា​វា​បាន​បាត់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ ?

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​វិទ្យាសាស្ត្រ​ពី​មជ្ឈមណ្ឌល​កា​រវិ​វ​ឌ្ឍ​មនុស្ស​សាស្ត្រ និង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ បាន​វិភាគ​លើ​គំរូ​«isotope» ឬ​ភាព​ខុស​គ្នា​នៃ​ធាតុ​ផ្សំ​ផ្នែក​គីមី​របស់​សារ​ធាតុ​កាបូន និង​នី​ត្រូ​ហ្សែ​ន​(Nitrogen) ពី​គ្រោង​ផូ​សុ​ី​ល​នៃ​គ្រោងឆ្អឹង​របស់​«​មេ​ម​ម៉ត​»​មាន​អាយុ​ពី​១៨.០០០​ទៅ​១៧.០០០​ឆ្នាំ​នៅ​អឺរ៉ុប​ខាងកើត បាន​ប្រទះ​ឃើញ​ទិន្នន័យ​យ៉ាង​ជ្រាលជ្រៅ​ទាក់ទិន​នឹង​ប្រភេទ​រុក្ខជាតិ​ជា​ចំណី​របស់​«​មេ​ម​ម៉ត​» ។

អ្នក​វិទ្យាសាស្ត្រ​បង្ហើប​ឲ្យ​ដឹង​ថា​មេ​ម​ម៉ត​មាន​បម្រែបម្រួល​លើ​ការ​ស៊ី​ចំណី​កាលពី​ប្រហែល​​៣.០០០​ឆ្នាំ​មុន​នៃ​ការ​ផុត​ពូជ​របស់​វា ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឲ្យ​វា​មិន​អាច​រក​ចំណី​បាន និង​ត្រូវ​ដណ្ដើម​រក​ចំណី​ជាមួយ​សត្វ​ផ្សេង​ទៀត ។ ទិន្នន័យ​ទាំងនេះ​អាច​រៀបរាប់​ពី​ស្ថានការណ៍​នៃ​ការ​ផុត​ពូជ​របស់​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ទាំងនេះ​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ