ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែក​ក្រហម តើ​គួរ​ធ្វើ​បែប​ណា?

5 ឆ្នាំ មុន

ការ​ដែល​ភ្នែក​ទៅ​ជា​ក្រហម គឺជា​ការ​បង្ក​រោគ​នៅ​ភ្នែក​ដែល​មាន​អត្រា​នៃ​ការ​ឆ្លង​ខ្ពស់​បំផុត​មួយ ហើយ​ភាគច្រើន​កើតឡើង​លើ​កូន​ក្មេង​។ អ្នកជំនាញ​និយាយ​ថា មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​នៅផ្ទះ​ដើម្បី​ជួយ​បំបាត់​បញ្ហា​រមាស់​ភ្នែក ឬ​ក្រហម​ភ្នែក​នេះ​បាន ដូច​ជា​៖ ១-​សម្រាប់​ការ​ក្រហម​ភ្នែក​ដោយសារ​តែ​អាលែកហ្ស៊ី ចូរ​បង្កើន​ការ​ស្អំ​ទឹក​ត្រជាក់​នៅ​លើ​ភ្នែក​។ ចូរ​ប្រាកដ​ថា…

ការ​ដែល​ភ្នែក​ទៅ​ជា​ក្រហម គឺជា​ការ​បង្ក​រោគ​នៅ​ភ្នែក​ដែល​មាន​អត្រា​នៃ​ការ​ឆ្លង​ខ្ពស់​បំផុត​មួយ ហើយ​ភាគច្រើន​កើតឡើង​លើ​កូន​ក្មេង​។ អ្នកជំនាញ​និយាយ​ថា មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​នៅផ្ទះ​ដើម្បី​ជួយ​បំបាត់​បញ្ហា​រមាស់​ភ្នែក ឬ​ក្រហម​ភ្នែក​នេះ​បាន ដូច​ជា​៖

១-​សម្រាប់​ការ​ក្រហម​ភ្នែក​ដោយសារ​តែ​អាលែកហ្ស៊ី ចូរ​បង្កើន​ការ​ស្អំ​ទឹក​ត្រជាក់​នៅ​លើ​ភ្នែក​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ប្រើ​កន្សែង​ត្រជាក់​ពីរ​ផ្សេង​គ្នា​សម្រាប់​ភ្នែក នីមួយ​ៗ​ដើម្បី​កុំ​ឲ្យ​មានការ​រាលដាល​ការ​បង្ក​រោគ ។

២-​ចូរ​ស្អំ​ទឹក​ក្តៅ ឧណ្ហ​ៗ​នៅ​លើ​ភ្នែក​បើសិនជា​វា​បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ។

៣-​ចូរ​ប្រើ​ទឹក​បន្តក់​ភ្នែក ។

៤-​ចូរ​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​ការ​អនុវត្ត​ខាងលើ​មិន​ធ្វើ​ឲ្យ​អាការ​ធូរស្រាល​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ