ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​សម្លេង​ស្រែក​! នាំ​គ្នា​អើត​មើល​តាម​ប្រហោង​ទ្វារ ស្រាប់តែ​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​៖ អ្នក​ជិតខាង​បានឮ​សូរ​សម្លេង​បុរស​ម្នាក់​ស្រែក​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ ​ប៉ុន្តែ​មិន​ច្បាស់​ថា គាត់​ស្រែ​កថា​ម៉េច​នោះ​ទេ ក្រោយមក​មិនឃើញ​បុរស​នោះ​ចេញ​ពី​ក្នុង​បន្ទប់​ឡើយ ងឿងឆ្ងល់​ក៏​ស្រែកសួរ ប៉ុន្តែ​គាត់​ឆ្លើយ​នោះ​ឡើយ ទើប​គាស់​ទ្វារ​បន្ទប់​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​ទៅ​ហើយ ហេតុការណ៍​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​ប្រហែល​១២​និង​៥៥​នាទី ថ្ង‌ៃ​ទី​២៥…

ខេត្តកណ្ដាល​៖ អ្នក​ជិតខាង​បានឮ​សូរ​សម្លេង​បុរស​ម្នាក់​ស្រែក​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ ​ប៉ុន្តែ​មិន​ច្បាស់​ថា គាត់​ស្រែ​កថា​ម៉េច​នោះ​ទេ ក្រោយមក​មិនឃើញ​បុរស​នោះ​ចេញ​ពី​ក្នុង​បន្ទប់​ឡើយ ងឿងឆ្ងល់​ក៏​ស្រែកសួរ ប៉ុន្តែ​គាត់​ឆ្លើយ​នោះ​ឡើយ ទើប​គាស់​ទ្វារ​បន្ទប់​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​ទៅ​ហើយ ហេតុការណ៍​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​ប្រហែល​១២​និង​៥៥​នាទី ថ្ង‌ៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បុរស​រង​គ្រ‌ោះ​ខាងលើ​ឈ្មោះ ម៉​ម ម៉ា​រ៉ា​ឌី អាយុ​៥១​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៥​នាក់ ស្រី​៤​នាក់ ប្រុស​១​នាក់ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ហើយ​គាត់​ក៏​ជា​ម្ចាស់ផ្ទះ​ជួល​ជា​ច្រើន​បន្ទប់​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ផង​ដែរ​។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ​ស្រេង គី​មនាង អាយុ​៥៤​ឆ្នាំ ជា​អ្នក​លក់ដូរ មាន​ទីលំនៅ​ក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ កញ្ញា ខណៈ​ពេល​គាត់​កំពុង​កោសដូង​វេច​នំ​នៅ​លើ​គ្រែ​មុខ​ផ្ទះ ស្រាប់តែ​ឮ​សម្លេង​បុរស​នោះ​ស្រែក​៣​ទៅ​៤​ដង ប៉ុន្តែ​មិនសូវ​ច្បាស់​ថា​ស្រែ​កថា​ម៉េច​ទេ ហើយ​ក៏​ស្ងាត់​ទៅ​វិញ ។

ស្ត្រី​ខាងលើ​បន្ត​ថា ពេល​នោះ​គាត់​មិន​បាន​ទៅ​មើល​ឡើយ លុះ​រហូត​ដល់​ម៉ោង​ប្រហែល​១២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល អត់​ឃើញ​ទ្វារ​បើក ហើយ​ក៏​អត់​ឃើញ​បុរស​រង​គ្រោះ​ចេញ​ក្រៅ​ដែរ ក៏​នាំ​គ្នា​អើត​មើល​តាម​ប្រហោង​ទ្វារ​ឃើញ​គាត់​ដេក​លើ​ឥដ្ឋ​អត់​មាន​កំរើក​សោះ ក៏​ស្រែកហៅ​នៅ​តែ​មិន​ឆ្លើយ​ទៀត ទើប​ខ​ល​ទៅ​ប្រាប់​ប្រពន្ធ​គាត់​នៅ​ឯ​ភ្នំពេញ​ថា «​ហៅ​គាត់​មិន​ភ្ញាក់​សោះ​ហើយ​ទ្វារ​ចាក់សោ​ជាប់​ទៀត តើ​គិត​យ៉ាងម៉េច?» ភ្លាម​ៗ​នោះ​ប្រពន្ធ​គាត់​ប្រាប់​ថា «​ឲ្យ​កាត់​សោរ​ទៅ​ជួយ​គាត់​ផង​» ទើប​គាត់​រួម​នឹង​អ្នក​ជិតខាង​បាន​នាំ​គ្នា​កាត់​សោ​ចូល​ទៅ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​បាន​ខ​ល​ប្រាប់​ទៅ​ប្រពន្ធ​គាត់​វិញ​ថា ប្តី​គាត់​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយមក​ក៏​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​ដោយ​មាន​ចូលរួម​ពី​លោក​ក្រុមប្រឹក្សា​ឃុំ​គ្រូពេទ្យ មេ​ភូមិ នគរបាល​ប៉ុស្តិ៍ និង​ប្រពន្ធ កូន បងប្អូន​ជន​រង​គ្រោះ​ផង​ដែរ ឃើញ​ថា​គ្មាន​ស្លាកស្នាម​អ្វី​ទេ គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ខ្យល់គ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ