ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងត្រៀម​​បង្វេច​រត់​ហើយតើហ៍ ​​ស្មាន​តែ​សង្គ្រាម​កើត​ឡើង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ផ្ទុះអាវុធ​ជា​ច្រើនគ្រាប់ បង្ក​ឱ្យភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​​រត់​ចែក​ជើង​គ្នា​ បម្រុង​ត្រៀម​​បង្វេច​រត់​ព្រោះ​ស្មាន​តែ​សង្គ្រាម​កើតឡើង តាម​ពិតជា​ការ​ផ្ទុះអាវុធ​រឿង​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​ហាង​នំ​បុ័ង​ទៅ​វិញ ។ ទោះបីជា​បែប​ណា អ្នកក្លាហាន​មាន​អាវុធ​ផ្ទុះ​បែរជា​រង​របួស​ដោយ​ផ្លែកាំបិត​របស់​ភាគី​ម្ខាង​ទៀត ។…

រាជធានី​ភ្នំពេញ ៖ មានការ​ផ្ទុះអាវុធ​ជា​ច្រើនគ្រាប់ បង្ក​ឱ្យភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​​រត់​ចែក​ជើង​គ្នា​ បម្រុង​ត្រៀម​​បង្វេច​រត់​ព្រោះ​ស្មាន​តែ​សង្គ្រាម​កើតឡើង តាម​ពិតជា​ការ​ផ្ទុះអាវុធ​រឿង​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​ហាង​នំ​បុ័ង​ទៅ​វិញ ។ ទោះបីជា​បែប​ណា អ្នកក្លាហាន​មាន​អាវុធ​ផ្ទុះ​បែរជា​រង​របួស​ដោយ​ផ្លែកាំបិត​របស់​ភាគី​ម្ខាង​ទៀត ។

ហេតុការណ៍​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​ហាង​នំ​បុ័ង​ខ្មែរ​អង្គរ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ក្លាហាន​ប្រើប្រាស់​អាវុធ​បាញ់​ក្នុង​ហេតុការណ៍​នេះឈ្មោះ អុ​ឹ​ម សុ​ថា អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ រង​របួស​ដៃឆ្វេង​ហូរ​ឈាមស​ស្រាក់ ចំណែក​ភាគី​ម្ខាង​ទៀត ជា​កម្មករ​នៅ​ហាង​នំ​បុ័ង​ខាងលើ បាន​នាំ​គ្នា​រត់
គេចខ្លួន​បាត់​អស់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ ពិ​ម សុខៈអាយុ​៣៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​បុរស​ដែល​មាន​កាំភ្លើង ក្រោយ​ពី​ផឹក​ស្រវឹង​នៅ​ក្នុងភូមិ​ស្រឿង​ៗ បាន​ដើរទៅ​រក​ទិញ​នំ​សែន​ព្រះ​ខែ ហើយ​ត្រូវ​បាន​ក្រុម​កម្មករ​ក្នុង​ហាង​ប្រាប់​ថា​មាន​តែ​មិនដឹង​តម្លៃ​ចាំ​សួរ​ថៅកែ​សិន ។ ប៉ុន្តែបែរជា​បុរស​រូប​នេះ​ខឹង និង​ក្លាយជា​ទំនាស់​ពាក្យ
សម្តី​ក៏​ត្រឡប់​ទៅ​យក​កាំភ្លើង​ម៉ាក​រូ​ឡូ​ពី​ផ្ទះ មកដល់​មុខ​ហាង​នំ​បុ័ង​បាញ់​ឡើង​លើ​១​គ្រាប់ ។ ចំណែក​ខាង​កម្មករ​វិញ បាន​យក​កាំបិត​កាប់​បុរស​ក្លាហាន​នេះ​បណ្តាល​ឲ្យ​រង​របួស​ដៃ ក៏​កើតជា​ការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ទៀត បណ្តាល​ឲ្យ​រឿងតូច​កាន់តែ​ក្លាយទៅជា​រឿង​ធំ ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​នគរបាល​និង​អាវុធហត្ថ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ភាគី​ខាង​កម្មករ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ជា​យោធា​រូប​នេះ​បាន​ដើរទៅ​រក​ទិញ​នំ​សែន​ព្រះ​ខែ​នៅ​ហាង​ខាងលើ​គាប់​ជួន​ឃើញ​កម្មករ​ក្នុង​ហាង​ឈ្លោះប្រកែក​គ្នា​ក៏​ចូល​ទៅ​ឃាត់ ។ ផ្ទុយ​ទៅ​វិញ បែរជា​កើត​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ក្រុម​កម្មករ រហូត​ទ្រាំ​មិន​បានក៏​ទៅ​យក​កាំភ្លើង​ពី​ផ្ទះ​មក​បាញ់​គំរាម​មួយ​គ្រាប់ ឯ​ក្រុម​កម្មករ​ដែល​ប្រដាប់​ដោយ​កាំបិត​ក៏​ស្ទុះ​ចូល​កាប់ បណ្តាល​ឲ្យ​រង​របួស​ទើប​បុរស​រូប​នេះ​បាញ់
ឡើង​លើ​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន ។

នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​៥ និង​គ្រាប់​នៅ​ជាប់​ក្នុង​កាំភ្លើង​មួយ​គ្រាប់​ទៀត។
ក្រោយ​ពី​មាន​ហេតុការណ៍​ផ្ទុះអាវុធ បណ្តាលឲ្យ​អ្នកមាន​អាវុធ​រង​របួស ហើយ​ភាគី​ម្ខាង​ទៀតរត់​បាត់​នោះ សមត្ថកិច្ច​អាវុធហត្ថ​បាន​ហៅ​ថៅកែ​ហាង​នំ​បុ័ង​ខាងលើ​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋា​ន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បុរសក្លាហាន​ដែល​រង​របួស​ដៃ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ឲ្យទៅ​គ្រូពេទ្យ​ព្យាបាល​សិន ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​និង​ស្រាវជ្រាវ​ជុំវិញ​រឿងហេតុ​ខាង លើ និង​មិន​ទាន់​ដឹង​ថា​ខាង​ណា​ខុស ខាង​ណា​ត្រូវ​នៅឡើយ​ទេ ៕ ​

អត្ថបទសរសេរ ដោយ