ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នេះ ក្រោយ​នារី​ចិន​ម្នាក់​រាយការណ៍​ផ្ទាល់មាត់​ប្រាប់​សមត្ថកិច្ច​ខ្មែរ​…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​​​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា មាន​ករណី​ជនជាតិ​ចិន​ចាប់បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នាដើម្បី​ជំរិត​ទារប្រាក់ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​២​នាក់ និង​រំដោះ​ជន​រង​គ្រោះ​ម្នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​​​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា មាន​ករណី​ជនជាតិ​ចិន​ចាប់បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នាដើម្បី​ជំរិត​ទារប្រាក់ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​២​នាក់ និង​រំដោះ​ជន​រង​គ្រោះ​ម្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃ​ទី​២៣ ​កញ្ញា មាន​នារី​ជនជាតិ​ចិន​ម្នាក់ ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​
ថា មិត្ត​ប្រុស​របស់នាង​ម្នាក់ ​បាន​ត្រូវ​ជនជាតិ​ចិន​មួយ​ក្រុម​ចាប់​ឃុំ​ទុក​ក្នុង​បន្ទប់​លេខ​១០៩ ជាន់​ទី​២នៃ​កាស៊ី
ណូ​ប៉ាវ​ទូ ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ផ្ទាល់មាត់​នេះ​លោក​​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់ឱ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហ
ការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​២ បើក​ប្រតិបត្តិការ​រំដោះ​ជន​រង​គ្រោះ​ និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​
ជន​ជាតិ​ចិន​២​នាក់ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ Liang Wei ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរមិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ EB៨០៦៩៤៩៧ មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ និង​ម្នាក់​ទៀត​ឈ្មោះ Liu Ying Xiao ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នកទេសចរ ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Liu Feng ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​អ្នកទេសចរ កាន់​លិខិតឆ្លងដែន​លេខ E៩៩២៩២០១០ ស្នាក់​នៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន ទូរស័ព្ទ​ដៃ​៤​គ្រឿង​គឺ ម៉ាក​honor ពណ៌​ខ្មៅ ម៉ាក​អាយ​ហ្វូ​ន​សុ​ិ​ក​ពណ៌​ទឹកមាស ម៉ាក​mi ពណ៌​ស និង​ម៉ាក សាម​សុ​៊​ង​ពណ៌​ទឹកមាស អត្តសញ្ញាណប័ណ្ណ​ចិន​២​សន្លឹក លិខិតឆ្លងដែន​៣​ច្បាប់ ប័ណ្ណ​ចិន​១​ច្បាប់ វ៉ា​លី​ស​សម្លៀក​បំពាក់​១​ពណ៌​ខ្មៅ កាបូប​សម្លៀក​បំពាក់​១​ពណ៌​ខ្មៅ ។

ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ខ្លួន​បាន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​វ៉ាង​ឆាវ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ នៅ​ពេល​លេងល្បែង​ចាញ់​អស់​លុយ ក៏​បាន​ខ្ចី​កាក់​ពី​ក្រុម​ជនសង្ស័យ​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​លេង​បន្ត ។ បន្ទាប់​ពី​លេង​ចាញ់​អស់​លុយ និង​គ្មាន​ប្រាក់​សង ជនសង្ស័យ​ក៏​បាន​ចាប់ខ្លួន ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​លេខ​១០៩ ជាន់​ទី​២ នៃ​កាស៊ី​ណូ​នោះ ដើម្បី​ឲ្យ​ខ្លួន​ទាក់ទង​ទៅ​ឪពុក​ម្តាយ បងប្អូន ឬ​មិត្តភក្តិ រក​ប្រាក់​មក​សង​ពួក​គេ​វិញ ទើប​ពួក​គេ​ដោះ​លែង ។

ក្រោយ​ពី​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​រង​នូវ​អំពើចាប់​បង្ខាំង​ជំរិត​ទារប្រាក់​នោះ ទើប​មិត្ត​ស្រី​ប្តឹងសមត្ថ​កិច្ច និង​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​នេះ ៕ ​

អត្ថបទសរសេរ ដោយ