ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីកូ​ បដិសេធ​លូក​ប្រដាប់​ភេទ​ក្មេង​ប្រុស​ពេល​ថត​ឈុត​ខារ៉ា​អូខេ

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ​តារា​ចម្រៀង​វ័យ​ក្មេង​សំឡេង​ធំ​ នីកូ​ បាន​ចេញ​មុខ​បដិសេធ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា​ រូប​លោក​បាន​លូក​ដៃ​ចាប់​ប្រដាប់​ភេទ​ក្មេង​ប្រុស​ម្នាក់​ ក្នុង​ពេល​ដែល​លោក​កំពុង​ថត​ឈុត​ចម្រៀង​ខារ៉ា​អូខេ​ ។​ ការ​បដិសេធ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​M​រូប​នេះ​​ ក្រោយ​ពេល​រូប​ភាព​មួយ​សន្លឹក​ត្រូវ​គេ​បញ្ចេញ​ជាសាធារណៈ​ ដែល​មើល​ទៅ​ដៃ​របស់​តារា​ចម្រៀង​រូប​នេះ​បាន​លូក​ចូល​ក្នុង

​រាជធានីភ្នំពេញ​ ៖ ​តារា​ចម្រៀង​វ័យ​ក្មេង​សំឡេង​ធំ​ នីកូ​ បាន​ចេញ​មុខ​បដិសេធ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា​ រូប​លោក​បាន​លូក​ដៃ​ចាប់​ប្រដាប់​ភេទ​ក្មេង​ប្រុស​ម្នាក់​ ក្នុង​ពេល​ដែល​លោក​កំពុង​ថត​ឈុត​ចម្រៀង​ខារ៉ា​អូខេ​ ។​ ការ​បដិសេធ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​M​រូប​នេះ​​ ក្រោយ​ពេល​រូប​ភាព​មួយ​សន្លឹក​ត្រូវ​គេ​បញ្ចេញ​ជាសាធារណៈ​ ដែល​មើល​ទៅ​ដៃ​របស់​តារា​ចម្រៀង​រូប​នេះ​បាន​លូក​ចូល​ក្នុង​ខោ​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ថត​ជា​មួយ​នោះ​ ។​

រូប​ថត​មួយ​សន្លឹក​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ពី​ស្រទាប់​មហា​ជន​ ខណៈ​ពេល​ដែល​កន្លង​មក​តារា​ចម្រៀង​រូប​នេះ​ ត្រូវ​គេ​សង្ស័យ​ថា​ ទាក់ទង​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​តារា​សម្ដែង​ និង​ពិធី​ករ​លោក​​ អៀង​ វិច្ឆ័យ​​​​​​​​ ។​ ប៉ុន្ដែ​រឿង​រ៉ាវ​មួយ​នេះ​ ត្រូវ​បាន​ហើរ​ចេញ​ពី​ត្រចៀក​មជ្ឈដ្ឋាន​ខាង​ក្រៅ​ទៅ​វិញ​ បន្ទាប់​ពី​តារា​ទាំង​ពីរ​ដួង​បាន​បដិសេធ​ពី​ការ​ចោទ​ប្រកាន់​នេះ ។​ រឿង​រ៉ាវ​មួយ​បាន​ចប់​ ស្រាប់​តែ​រឿង​ថ្មី​មួយ​ទៀត​បាន​កើត​ឡើង​ចំពោះ​តារា​ចម្រៀង​រូប​នេះ​​ នាំ​ឱ្យ​គេ​ជឿ​ថា​ នីកូ​ ពិត​ជា​តារា​មួយ​ដួង​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដូច​អ្វី​ដែល​គេ​ធ្លាប់​សង្ស័យ​នោះ​ ។​

ទោះ​ជា​យ៉ាង​ណា​​ ក្ដី​ជា​ថ្មី​ម្ដង​ទៀត​តារា​​ចម្រៀង​ត្រកូល​អ្នក​សិល្បៈ​រូប​នេះ​បាន​ប្រញាប់​បដិសេធ​ដើម្បី​លុប​លាង​ភាព​អាម៉ាស់​ និង​កុំ​ឱ្យ​ខូច​ឈ្មោះ​ក្នុង​នាម​តារា​ចម្រៀង​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ដែរ​នោះ​ ។ នីកូ​ អះ​អាង​ថា​ រូប​គេ​មិន​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទ​ប្រកាន់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទេ​​ នេះ​ជា​ការ​យល់​ច្រ​ឡំ​ និង​បាន​ស្នើ​សុំ​ឱ្យ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​ ។​ តារា​ចម្រៀង​រូបនេះ​បញ្ជាក់​ថា​ លោកបាន​ថត​ជាមួយ​ក្មេង​ប្រុស​ម្នាក់​នោះ​មែន​ ប៉ុន្ដែ​ដៃ​របស់​លោក​ដាក់​នៅ​កៀន​ខាង​ក្រោយ​មិន​មែន​ដាក់​ក្នុង​ហោប៉ៅ​ក្មេង​ប្រុស​នោះ​ទេ​ ។​ សកម្មភាព​នោះ​គឺ​នៅ​ពេល​លោក​ថត​ខារ៉ា​អូខេ​ជា​មួយ​ក្រុម​ការងារ​ និង​តារា​សម្ដែង​នាង​ តេង​ លក្ខិណា​ ។​

តារា​ចម្រៀង​ នីកូ​សម្ដែង​ការ​មិន​សប្បាយ​ចិត្ដ​ឡើយ​ នៅ​ពេល​ដែល​រូប​ភាព​នោះ​មើល​ទៅ​មិន​សូវ​ល្អ​ និង​ឃើញ​គេ​បង្ហោះ​ព្រោង​ព្រាត​ ហើយ​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ដ​ច្រឡំ​​​ ។​ ទោះ​យ៉ាង​ណា​ក្ដី​តារា​រូប​នេះ​ស្នើ​សុំ​កុំ​ឱ្យ​យល់​ច្រឡំ​​ ហើយ​បង្ក​ឱ្យ​កាន់​តែ​ធំ​ឡើង​ ខណៈ​ពេល​ដែល​រូប​លោក​មិន​ធ្លាប់​មាន​ប្រវត្ដិ​បែប​នេះ​ឡើយ​ ។​ ដោយ​ឡែក​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ​ថា​Troll khmer បាន​សរសេរ​បក​ស្រាយ​ជុំ​វិញ​បញ្ហា​នោះ​​ ដោយ​អះ​អាង​ថា​ «រូប​ភាព​នោះ​ជា​រូប​ភាព​ធម្មតា​ និង​មិន​មែន​កាត់​ត​ឡើយ​ ដោយ​លោក​នីកូ​ ពិត​ជា​បាន​ថត​រូប​ជា​មួយ​ក្មេង​ប្រុស​ម្នាក់​នោះ​មែន​ តែ​មិន​មែន​លូក​ដៃ​ចូល​ក្នុង​ខោ​ក្មេង​ប្រុស​ម្នាក់​នោះ​ឡើយ​ ។ ​

សូម​លោក​អ្នក​ពិនិត្យ​ឱ្យ​បាន​ច្បាស់​​ តាម​ពិត​ដៃ​របស់​គាត់​ដាក់​នៅ​ខាង​ក្រោយ​ និង​កៀក​ភ្លៅ​ប្អូន​ប្រុស​ម្នាក់​នោះ​ តែ​ខោ​ប្អូន​ប្រុស​ម្នាក់​នោះ​ពេល​អង្គុយ​ទៅ​វា​ប៉ោង​ឡើង​ ហើយ​ដោយ​កាមេរ៉ា​ថត​នៅ​ពី​មុខ​​ ក៏​មើល​ទៅ​ដូច​លោក​នីកូ​ បាន​លូក​ចូល​ក្នុង​ខោ​ប្អូន​ប្រុស​ម្នាក់​នោះ​​ ។​​ នេះ​​ជា​ការ​ភាន់​ច្រឡំ​មួយ​ចំពោះ​ដល់​លោក​ដូច្នេះ​សូម​អ្នក​ទាំង​អស់​គ្នា​កុំ​បន្ដ​យល់​ច្រឡំ​បែប​នេះ​ទៀត​»​ ៕​